សេដ្ឋកិច្ច
G7 គ្រោងជួបពិភាក្សាអំពីហានិភ័យពាណិជ្ជកម្មសកល ក្រោយអាមេរិកដាក់ពន្ធធ្ងន់ធ្ងរលើចិន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ីតាលី លោក ចៃអិនខារឡូ ជីអរហ្គេទី (Giancarlo Giorgetti) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) គ្រោងនឹងជួបពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ អំពីហានិភ័យនៃពាណិជ្ជកម្មសកល ក្រោយសហរដ្ឋអាមេរិកប្រកាសដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ជីអរហ្គេទី និយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមីឡង់ ថា កិច្ចប្រជុំ G7 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែឧសភានេះ នៅទីក្រុងStresa ភាគខាងជើងនៃប្រទេសអ៊ីតាលី ដោយមានការចូលរួមពីរដ្ឋមន្រ្តីហិរញ្ញវត្ថុពីគ្រប់សមាជិករបស់ប្លុក ដែលពួកគេនឹងពិភាក្សាគ្នា អំពី «ការបែកបាក់នៃពាណិជ្ជកម្មពិភពលោក ជាមួយនឹងវិធានការដ៏តឹងតែងចុងក្រោយរបស់រដ្ឋាភិបាលដោយរដ្ឋាភិបាលអាមេរិកប្រឆាំងនឹងប្រទេសចិន»។
រដ្ឋមន្រ្តីដដែលបន្តថា៖ «សង្រ្គាមពាណិជ្ជកម្មកំពុងដំណើរការ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងភូមិសាស្ត្រនយោបាយ» ហើយអឺរ៉ុបនៅតែត្រូវការបង្ហាញពីតួនាទីរបស់ខ្លួនក្នុងសេណារីយ៉ូផ្លាស់ប្ដូរបែបនេះ។
គួរគូសបញ្ជាក់ថា ក្រោមភាពតានតឹងពាណិជ្ជកម្មជាថ្មី ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានប្រកាសពីការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់លើទំនិញនាំចូលពីចិន រួមមានអាគុយរថយន្តអគ្គិសនី (EV) បន្ទះឈីប ផលិតផលវេជ្ជសាស្រ្ត ដែកថែប និងរ៉ែសំខាន់ៗផ្សេងទៀត។

ចំណាត់ការធ្វើឡើង ក្នុងគោលបំណងលើកទឹកចិត្តប្រទេសចិនឱ្យ «លុបបំបាត់ការអនុវត្តពាណិជ្ជកម្មមិនភាពគ្នារបស់ខ្លួន ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងការច្នៃប្រឌិតជាដើម»។ ចិនដែលចោទថា ចំណាត់ការអាមេរិករំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ខ្លួននឹងឆ្លើយតបគ្រប់មធ្យោបាយចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


