ព័ត៌មានជាតិ
រន្ទះបាញ់ផ្ដាច់ជីវិតមនុស្សម្នាក់ និងគោមួយក្បាល នៅបាត់ដំបង
ភ្លៀងពីរមេនៅជាប់ខ្សែបន្ទាត់ព្រំដែនថៃ ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ និងសត្វគោមួយក្បាល កាលពីថ្ងៃទី ២០-២១ ខែឧសភា ឆ្នាំ២០២៤។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍នៃគ្រោះធម្មជាតិនេះ គឺបានកើតឡើងលើពីរករណីផ្សេងគ្នា ដោយលើកទីមួយគឺនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៣និង៣០នាទី មានភ្លៀង១ មេធំនៅចំណុចភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង គឺមានភ្លៀងធ្លាក់១មេយ៉ាងធំ បណ្តាលឲ្យមាន ផ្គររន្ទះ បាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ វ៉ែន ភារ៉ា ភេទ ប្រុសអាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះដើរទៅមើលចម្ការនៅក្រោយផ្ទះ ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងធ្វើឲ្យកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យសាកសពភ្លាមៗផងដែរ។

លុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង ១៣ និង ០០នាទី ស្ថិតនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏មានភ្លៀងធ្លាក់មួយមេធំ លាយឡំផ្គរន្ទះបានបណ្ដាលឲ្យរន្ទះបាញ់ចំសត្វគោងាប់អស់ចំនួន ១ក្បាល ដែលម្ចាស់គោ ឈ្មោះ សាំង សាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មុខរបរ កសិករ ។ ម្ចាស់គោបានប្រាប់ថា មកពីគាត់ចងគោហាលវាលមិនបានដេញចូលក្រោលផ្ទះ ទើបត្រូវរន្ទះបាញ់ងាប់បែបនេះ ព្រោះគាត់មិននឹកស្មានថាការចងគោហាលវាលក្រោមដំណក់ទឹកភ្លៀងបែបនេះត្រូវរន្ទះបាញ់ងាប់ទាល់តែសោះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


