ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនថ្មីដែលរកឃើញនៅអាមេរិក សាហាវជាងប្រភេទដើម ១១ ដង
ការសិក្សាមួយបានអះអាងថា ជំងឺកូវីដបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានកំណត់អត្តសញ្ញាណនៅរដ្ឋ California សហរដ្ឋអាមេរិក គឺមានគ្រោះថ្នាក់ជាងវីរុសអាហ្វ្រិកខាងត្បូង ១១ ដង ។
មេរោគដែលអ្នកជំនាញហៅថា B.1.427/B.1.429 មិនត្រឹមតែអាចចម្លងកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរផងដែរ ។

បើយោងតាមការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ California, San Francisco (UCSF) បានឲ្យដឹងថា ជំងឺកូវីដបំប្លែងខ្លួនប្រភេទថ្មីរកឃើញនៅរដ្ឋ California ត្រូវបានគេគិតថាបង្កគ្រោះថ្នាក់ទ្វេដង និងខ្ពស់ជាងប្រភេទដើមដែលត្រូវបានរកឃើញនៅក្នុងទីក្រុងអ៊ូហានប្រទេសចិនក្នុងឆ្នាំ ២០១៩ ទៅក្នុងអ្នកឆ្លង ។
ក្រុមអ្នកស្រាវជ្រាវនៅទីនោះក៏បានបង្ហាញថា វារាលដាលយ៉ាងឆាប់រហ័សក៏ដូចជាការវិវត្តទៅជាវីរុសថ្មីដទៃទៀត និងអាចបណ្តាលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទៅ ១១ ដង ។ វាត្រូវបានគេស្គាល់ជាលើកដំបូងនៅក្នុងខែឧសភាឆ្នាំមុន និងបន្តវត្តមានរហូតដល់ពេលនេះ ។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា នៅក្នុងការសិក្សានេះដែលត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រ medRxiv.org អ្នកវិទ្យាសាស្ត្របានយកសំណាកនៃវីរុសបំប្លែងខ្លួនថ្មីចំនួន ២,៧៧២ ពីទូទាំងរដ្ឋនៅចន្លោះខែកញ្ញា ២០២០ ដល់ខែមករាឆ្នាំ ២០២១ ហើយវាត្រូវបានរកឃើញថាមានជិតពាក់កណ្ដាលនៃករណីឆ្លងកូវីដនៅទូទាំងប្រទេស ។
អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ UCSF បានប្រាប់កាសែត Los Angeles Times ថា វីរុសថ្មីនេះអាចមានចំនួន ៩០ ភាគរយនៃការឆ្លងសរុបនៅរដ្ឋ California នៅចុងខែមីនា ។
លោកវេជ្ជបណ្ឌិត Charles Chiu នាយករងមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រនៅ UCSF និងជាអ្នកដឹកនាំការសិក្សាក៏បានប្រាប់កាសែតនេះផងដែរថា វាប្រហែលជាអាចឆ្លងច្រើនជាងប្រភេទដទៃទៀតរហូតដល់ ២៤ ភាគរយ ។

ក្រុមរបស់លោក Chiu ក៏បានរកឃើញភ័ស្តុតាងមួយចំនួនដែលបង្ហាញថា វាកាន់តែមានគ្រោះថ្នាក់ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានសង្កេតឃើញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃជំងឺ ដែលជាប់ទាក់ទងជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីដែលរួមមានទាំងការកើនឡើងហានិភ័យនៃតម្រូវការអុកស៊ីសែនខ្ពស់ផងដែរ ។
វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ អាចបណ្តាលឲ្យមានផលវិបាកនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខថ្វីបើការឆ្លងកំពុងថយចុះនៅទូទាំងប្រទេស ហើយមនុស្សជាច្រើនកំពុងទទួលបានថ្នាំបង្ការក៏ដោយ។
អ្នកជំនាញផ្នែកសុខភាពសាធារណៈបារម្ភថា វីរុសថ្មីនេះមិនខ្លាចវ៉ាក់សាំងនោះទេ ដែលនេះជាមូលហេតុជំរុញឲ្យមានតម្រូវការទ្វេដងលើវិធានការសុវត្ថិភាពដូចជាការពាក់ម៉ាស់ គម្លាតសង្គមនិងចៀសវាងតំបន់ដែលមានមនុស្សច្រើន៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
ចុចអាន ៖ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៤ភាគរយមែន តែមិនសម្រាប់វីរុសបម្លែងខ្លួន
ចុចអាន ៖ ក្រុម Hacker វាយលុកមន្ទីរពិសោធន៍វ៉ាក់សាំងកូវីដសាកលវិទ្យាល័យ Oxford
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


