KPT+
ស៊ុត ៤ ប្រភេទ សុទ្ធតែផ្ទុកប្រូតេអ៊ីនខ្ពស់ខុសគ្នាទាំងអស់
យើងដឹងហើយថា ស៊ុតជាអាហារដែលមានតម្លៃជីវជាតិខ្ពស់ណាស់។ វាក៏ជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីនដែលមានគុណភាពផងដែរ។ នេះក៏ព្រោះតែប្រូតេអ៊ីនស៊ុតមានអាស៊ីដអាមីណូទាំងអស់ដែលចាំបាច់សម្រាប់រាងកាយមនុស្សទាំងប្រភេទ និងបរិមាណ ចំណែកស៊ុតដែលយើងធ្លាប់ស្គាល់នោះគឺ ពងមាន់ និង ពងទា តើស៊ុតមួយណា ផ្តល់ប្រូតេអ៊ីនច្រើនជាងគេក្នុងបរិមាណដូចគ្នា ១០០ក្រាម។
នាយកដ្ឋានសុខាភិបាល បានចេញផ្សាយព័ត៌មានអំពីតម្លៃអាហារូបត្ថម្ភរបស់ស៊ុត ដោយប្រៀបធៀបក្នុង១០០ ក្រាម នៃព័ត៌មានលម្អិតមានដូចខាងក្រោម។

ព័ត៌មានអាហារូបត្ថម្ភស៊ុត ប្រៀបធៀបក្នុង ១០០ ក្រាម
ស៊ុតទា មានថាមពល១៧៨ គីឡូកាឡូរី ប្រូតេអ៊ីន ១៣.០៣ ក្រាម ខ្លាញ់ ១៣.៣៥ ក្រាម កាល់ស្យូម ៩៨ មីលីក្រាម វីតាមីន A ២៦៩ មីក្រូក្រាម អ៊ីយ៉ូត ៥២ មីក្រូក្រាម កូលេស្តេរ៉ុល ៥៤៣មីលីក្រាម។
ស៊ុតក្រួច មានថាមពល ១៧១គីឡូកាឡូរី ប្រូតេអ៊ីន ១៣.៣០ ក្រាម ខ្លាញ់ ១២.០០ ក្រាម កាល់ស្យូម ១៥៣មីលីក្រាម វីតាមីន A ១៤៣ មីក្រូក្រាម អ៊ីយ៉ូត ១៤៣ មីក្រូក្រាម កូលេស្តេរ៉ុល ៥០៨ មីលីក្រាម។
ស៊ុតមាន់ មានថាមពល ១៤៣ គីឡូកាឡូរី ប្រូតេអ៊ីន ១២.៧៧ ក្រាម ខ្លាញ់ ៩.៥៥ក្រាម កាល់ស្យូម ៧០ មីលីក្រាម វីតាមីន A ១៨២ មីក្រូក្រាម អ៊ីយ៉ូត ៤៩ មីក្រូក្រាម កូលេស្តេរ៉ុល ៤២៧ មីលីក្រាម។
ស៊ុតក្រពើ មានថាមពល ១២៨ គីឡូកាឡូរី ប្រូតេអ៊ីន ១១.២០ ក្រាម ខ្លាញ់ ៨.៣០ ក្រាម កាល់ស្យូម – មីលីក្រាម វីតាមីន A ៦មីក្រូក្រាម អ៊ីយ៉ូត – មីក្រូក្រាម កូលេស្តេរ៉ុល – មីលីក្រាម។
ចំណាត់ថ្នាក់ស៊ុតដែលផ្តល់ប្រូតេអ៊ីនខ្ពស់បំផុតគឺ៖
ស៊ុតក្រួចមានថាមពល ១៧១ គីឡូកាឡូរី ប្រូតេអ៊ីន ១៣.៣០ ក្រាម ខ្លាញ់ ១២.០០ ក្រាម កាល់ស្យូម ១៥៣ មីលីក្រាម វីតាមីន A ១៤៣ មីក្រូក្រាម អ៊ីយ៉ូត ១៤៣ មីក្រូក្រាម កូលេស្តេរ៉ុល ៥០៨ មីលីក្រាម។
ស៊ុតទាមានថាមពល ១៧៨ គីឡូកាឡូរី ប្រូតេអ៊ីន ១៣.០៣ ក្រាម ខ្លាញ់ ១៣.៣៥ ក្រាម កាល់ស្យូម ៩៨មីលីក្រាម វីតាមីន A ២៦៩ មីក្រូក្រាម អ៊ីយ៉ូត៥២ មីក្រូក្រាម កូលេស្តេរ៉ុល ៥៤៣ មីលីក្រាម។
ស៊ុតមាន់មានថាមពល ១៤៣ គីឡូកាឡូរី ប្រូតេអ៊ីន ១២.៧៧ ក្រាម ខ្លាញ់ ៩.៦៥ ក្រាម កាល់ស្យូម ៧០ មីលីក្រាម វីតាមីន A ១៩២មីក្រូក្រាម អ៊ីយ៉ូត ៤៩ មីក្រូក្រាម កូលេស្តេរ៉ុល ៤២៧ មីលីក្រាម។
ស៊ុតក្រពើមានថាមពល ១២៨ គីឡូកាឡូរី ប្រូតេអ៊ីន ១១.២០ ក្រាម ខ្លាញ់ ៨.៣០ ក្រាម កាល់ស្យូម – មីលីក្រាម វីតាមីន A ៦មីក្រូក្រាម អ៊ីយ៉ូត – មីក្រូក្រាម កូលេស្តេរ៉ុល – មីលីក្រាម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើគួរញ៉ាំស៊ុតប៉ុន្មានក្នុងមួយសប្តាហ៍ ដើម្បីចៀសវាងការប្រើជ្រុល?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


