ព័ត៌មានជាតិ
ប្រធានសមាគមសិល្បៈលើកទឹកចិត្តម្ចាស់មកុដ MGC២០២៤ ក្នុងការតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានសម្តែងការចូលរួមអបអរកញ្ញា ប៊ី សុធារី ដែលបានក្លាយជាម្ចាស់មកុដនៃកម្មវិធី MissGrand Cambodia2024។ ជាមួយគ្នានេះប្រធានសមាគមសិល្បករលើកទឹកចិត្តម្ចាស់មកុដ MG C2024 ក្នុងការតំណាងកម្ពុជាប្រកួតឆាកអន្តរជាតិនាពេកឆាប់ៗខាងមុខផងដែរ។

ប្រាកដណាស់ថ្វីដ្បិតមានភារកិច្ចចាំបាច់មិនអាចឆ្លៀតអញ្ជើញចូលរួមដោយផ្ទាល់បាន ប៉ុន្តែអ្នកឧកញ៉ាប្រធានសមាគមបានចូលរួមសម្ដែងការអបអរសាទរចំពោះកម្មវិធី Miss Grand Cambodia2024 ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រិតសម្រាំងបានបេក្ខនារីប្រកបដោយសមត្ថភាពទេពកោសល្យ។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមអបអរសាទរចំពោះកញ្ញា ប៊ី សុធារី ក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024 ដែលនឹងក្លាយជាតំណាងកម្ពុជាសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ ក៏ដូចជាអបអរសាទរចំពោះបេក្ខភាពលំដាប់រងទាំងអស់ផងដែរ។ ជាពិសេសអ្នកឧកញ៉ាប្រធានបានសរសើរចំពោះលោកស្រី អ៊ឹម សុគន្ធា ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ធនធានរៀបចំកម្មវិធីនេះនៅកម្ពុជាដែលជាការបង្កើត និងបង្កើនឱកាសឈរលើវិថីសិល្ប:សម្រាប់យុវតីជំនាន់ក្រោយ។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរតែងមានការគាំទ្រលើកទឹកចិត្តជាប់ជានិច្ច និងចូលរួមរាល់សកម្មភាពទាំងឡាយណាដែលនាំមកនូវការលើកស្ទួយវិស័យសិល្បៈវប្បធមជាតិ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ដែរថា បន្ទាប់ឆ្លងកាត់វគ្គជម្រុះចម្រាញ់ជាច្រើនដំណាក់កាល ទីបំផុតបានរកឃើញម្ចាស់មកុដ Miss Grand Cambodia2024 ហើយគឺបានទៅលើកញ្ញា ប៊ី សុធារី ដែលត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។ នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្រីស្អាត ប៊ី សុធារី ដែលតំណាងឲ្យខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រជែងយកជ័យជំនះគ្រងមកុដតំម្លៃជាង 1M របស់MGC2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្ររាប់ពាន់គ្រាប់៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


