កីឡា
មោទនភាព! វណ្ណដា បានសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកនៅបារាំង
ព្រឹត្តិការណ៍កីឡាពិភពលោក អូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង បានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។

សហរដ្ឋអាមេរិកបានឈ្នះមេដាយមាស ស្មើ នឹងប្រទេសចិន ប៉ុន្តែមានមេដាយប្រាក់ និងសំរិទ្ធច្រើនជាង ដូច្នេះអាមេរិកឈរលើកំពូលតារាងមេដាយ ចិន ឈរលេខ២ ខណៈជប៉ុនបានលេខ៣ អូស្ត្រាលីលេខ៤ និងម្ចាស់ផ្ទះបារាំងលេខ៥។ ជារួមមេដាយមាសចំនួន៣២៩គ្រឿង ប្រាក់៣៣០គ្រឿង និងសំរិទ្ធ៣៨៥គ្រឿងត្រូវបានរកម្ចាស់គ្រងគ្រង។

ក្នុងពិធីបិទមានការសម្តែងដ៏អស្ចារ្យតាមរយៈតារាចម្រៀងល្បីៗទូទាំងពិភពលោក ការសម្តែងពិសេស (Show) ផ្សេងៗជាច្រើន ក្នុងនោះមានតារាចម្រៀងកម្ពុជាលោក វណ្ណដា ក៏បានចូលរួមសម្តែងដែលនេះជាលើកដំបូងមានសិល្បករខ្មែរបង្ហាញខ្លួនសម្តែងក្នុងព្រឹត្តិការណ៍កីឡាពិភពលោកដ៏អស្ចាររ្យ។
ឆ្នាំ២០២៤ជាបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងមិនធ្លាប់មានក្នុងកីឡាអូឡាំពិកដែលពិធីបើកប្រារព្ធនៅលើទឹកទន្លេសែន និងបិទបញ្ចប់នៅពហុកីឡដ្ឋានជាតិ៕



















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


