ជីវិតកម្សាន្ដ
ខាត់ សុឃីម ៖ ភាពស្មោះត្រង់ និងជឿជាក់លើទង្វើល្អ ទេវតាមិនមើលរំលងទេ
តារាពហុជំនាញលេងបានគ្រប់ទម្រង់សិល្បៈ ទាំងបុរាណ-សម័យ និងកំប្លែង អ្នកនាង ខាត់ សុឃីម បានចេញមកបំផុសដល់អ្នកគាំទ្រ និងមហាជន ថា ភាពស្មោះត្រង់ និងការជឿជាក់លើទង្វើល្អគឺ ទេវតាមិនមើលរំលងយើងទេ។

ទោះបីយ៉ាងណា អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា នាងជាតារាស្រីពហុជំនាញរបស់ខ្មែរមួយរូបដែលកំពុងតែទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនក៏ដូចជាអាជីពសិល្បៈទាំងសម័យ និងបុរាណជាដើម។
ដោយឡែក ស្របពេលដែលនាងកំពុងតែជោគជ័យខ្លាំងលើមុខជំនួនផ្ទាល់ខ្លួនក៏ដូចជាអាជីពសិល្បៈនេះដែរ តារាស្រីពហុជំនាញល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម បានទម្លាយខ្លឹមសារបំផុសដូច្នេះថា “អ្នកល្អ អ្នកស្មោះត្រង់ អ្នកមានចិត្តអំណត់ទេវតាមិនមើលរំលងអ្នកទេ សូមជឿជាក់លើទង្វើល្អរបស់អ្នកមិនមែនពេលនេះតែថ្ងៃមួយអ្វីៗនឹងល្អប្រសើរ“។
ជាមួយគ្នានៃការលើកឡើងរបស់តារាស្រីអ្នកនាង ខាត់ សុឃីម បានធ្វើអ្នកឲ្យគាំទ្រនាងជាច្រើនយល់ថា ជារឿងដ៏ល្អសម្រាប់យើងគ្រប់គ្នាដោយក្នុងនោះក៏មានការលើកឡើងដែរថា ខាត់ សុឃីម តែងតែផ្តល់ភាពជាគំរូដល់អ្នកសិល្បៈព្រមទាំងអ្នកគាំទ្រដទៃទៀតផងដែរ។

អ្នកនាង ខាត់ សុឃីម សម្រាប់អាជីពសិល្បៈរបស់នាងបច្ចុប្បន្នកំពុងមមាញឹកនៅតាមបណ្តាកម្មវិធីមង្គលការមួយចំនួន ហើយនាងក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងមិនចាញ់អ្នកសិល្បៈរួមជំនាន់ឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


