Connect with us

ព័ត៌មានជាតិ

គណបក្សហ្វ៊ុនស៊ិនប៉ិច អំពាវនាវដល់សមាជិកខ្លួនកុំឱ្យចូលរួមជាមួយចលនាខុសច្បាប់ បង្កអសន្តិសុខដល់សង្គមជាតិ

បានផុស

នៅ

គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានចេញមកអំពាវនាវដល់សមាជិក សមាជិការបស់ខ្លួនទាំងអស់កុំពាក់ព័ន្ធ និងចូលរួមនៅក្នុងចលនាមិនស្របច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខដល់សង្គមជាតិ។ នេះបើតាមសេចក្តីអំពាវនាវរបស់គណបក្សនៅថ្ងៃទី១៤ ខែសីហា ម្សិលមិញ តែទើបចេញផ្សាយជាសាធារណៈនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីអំពាវរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរថា៖ «សូមបងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង»។ បើតាមគណបក្សរាជានិយមមួយនេះ ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីជៀងវាង ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង។

ដូច្នេះហើយ គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គីជុំវិញព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅរកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះស្រាយបញ្ហាជាតិធំៗ ជូនជនរួមជាតិ ដោយសន្តិវិធី។

គួរបញ្ជាក់ជូនថា ការចេញមកអំពាវនាវរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនាពេលនេះ ធ្វើឡើងស្របពេលក្រុមប្រឆាំង និងជ្រុលនិយមនៅខាងក្រៅប្រទេសមួយចំនួនកំពុងញុះញង់ បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឱ្យនាំគ្នាក្រោកឡើងធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម(CLV-DTA)។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេទាំងនោះ ថែមទាំងបំផុសបំផុលដល់កងទ័ពឱ្យងើបក្រោកឈរជាមួយប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាយកលំនាំតាមបង់ក្លាដែសថែមទៀតផង។

ចំពោះបញ្ហានេះ ទាំងអតីតនាយករដ្ឋមន្រ្តី និងទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានគូសបញ្ជាក់ហើយថា មិនអនុញ្ញាតឱ្យកើតមាននៅកម្ពុជាបានជាដាច់ខាត​ ព្រោះវាអាចនាំកម្ពុជាបាត់បង់សុខ សន្តិភាព ជួបភាពវឹកវរ អសន្តិសុខ ដូចកាលពីអតីតកាល។ ចំណែក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏បានចេញមកព្រមានជាមុនហើយថា កុំឱ្យដើរហួសបន្ទាត់ក្រហម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន កុំធ្វើសកម្មភាពជ្រុលនិយមប៉ះពាល់ដល់សន្តិសុខជាតិតាមការញុះញង់របស់ក្រុមប្រឆាំងនៅខាងក្រៅប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម