សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បោកបក់រលំដើមឈើសង្កត់ផ្ទះពលរដ្ឋ៥ខ្នង
លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥ខ្នង ត្រូវបានខូចខាតខ្ទេចខ្ទីយ៉ាងដំណំបន្ទាប់ពីមានខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំង និងផ្ដួលដើមឈើចំនួន៣ដើម បណ្ដាលឱ្យដួលសង្កត់ទៅលើលំនៅដ្ឋានទាំងនោះតែម្ដង។

ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៤ល្ងាច នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយនៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំពេលនោះក៏មានខ្យល់កន្រ្តាក់បោកបក់មកតែម្ដងបណ្តាលឲ្យរលំដើមឈើ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង។
ម្ចាស់ផ្ទះដែលត្រូវបានខ្យល់បក់រលំរួមមាន ១.ម្ចាស់ឈ្មោះ សូ ម៉ៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ផ្ទះទៀមសង់ពីឈើប្រក់ស័ង្កសី ទំហំ ៥x៤ ម។ ២.ម្ចាស់ឈ្មោះ សាត សើ ភេទប្រុស អាយុ៣៥ ឆ្នាំ ផ្ទះទៀមសង់ពីឈើប្រក់ស័ង្កសីទំហំ ៦x៥ ម ខូចខាតទាំងស្រុង ។ ៣.ម្ចាស់ឈ្មោះ ជា សាវឿន ភេទស្រី អាយុ៦៤ ឆ្នាំ ផ្ទះតម្កល់សង់ពីឈើប្រក់ស័ង្កសី ទំហំ៥x៤ម ខូចខាត ស្ទើរទាំងស្រុង ។ ៤.ម្ចាស់ឈ្មោះ សុទ្ធ សាវឿន ភេទស្រី អាយុ៤២ ឆ្នាំ ផ្ទះទៀមសង់ពីឈើប្រក់ស័ង្កសីទំហំ ៨x៥ ម ខូចខាត ដោយអន្លើ។ ៥.ម្ចាស់ឈ្មោះ សិត អ៊ក ភេទ ស្រី អាយុ ៤៣ ឆ្នាំ ផ្ទះតម្កល់សង់ពីឈើប្រក់ស័ង្កសី ទំហំ ៥x៤ ម ដួលរលំទាំងស្រុង ។ នៅក្នុងករណីនេះដែរមិនបណ្តាលអោយរងគ្រោះដល់មនុស្សសត្វឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


