ព័ត៌មានអន្ដរជាតិ
ក្នុងវ័យកៀក១០០ឆ្នាំ ដូនចាស់នៅវៀតណាមតែងហាត់ប្រាណលើកធ្ងន់ៗ មិនចាញ់ក្មេងៗឡើយ
លោកយាយ Nguyen Thi Huynh អាយុ ៩៦ឆ្នាំ រស់នៅខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម បានទៅហាត់ប្រាណជាប្រចាំនៅឯកន្លែងហាត់ប្រាណរាល់ព្រឹក ដោយចាប់ផ្តើមជាមួយការដើរលើម៉ាស៊ីនរយៈពេល៣០នាទី ការលើកទម្ងន់ធ្ងន់ៗ និងការទាញឡើងដោយជំនួយពីម៉ាស៊ីន ខណៈដែលក្មេងៗមួយចំនួនសុំខ្មាស់ធ្វើមិនបានដូចលោកយាយឡើយ។
លោកយាយវ័យ៩៦រូបនេះ បាននិយាយថា ការធ្វើលំហាត់ប្រាណជាមួយមនុស្សក្មេង ជួយឲ្យគាត់មានអារម្មណ៍ស្រស់ថ្លា និងរក្សាការលើកទឹកចិត្តឲ្យកាន់តែប្រសើរជាងមុន។ ការហាត់ប្រាណបានក្លាយជាផ្នែកមួយដ៏រីករាយនៃវ័យចាស់របស់គាត់ ដែលជួយគាត់មានអារម្មណ៍មិនសូវឯកា ហើយតែងតែរវល់ជាមួយចៅៗនិងការងារផ្ទាល់ខ្លួន។

រូបថតផ្តល់សិទ្ធិដោយគ្រួសារ Huynh
លោកយាយ Huynh បានរក្សាការប្ដេជ្ញាចិត្តចំពោះកាយសម្បទាពេញមួយជីវិត សូម្បីតែក្នុងវ័យកុមារក៏ដោយ ពេលធ្វើការច្រើនម៉ោងនៅវាលស្រែ គាត់មានទម្លាប់ដើរបួនឬប្រាំគីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ ឥឡូវនេះ ជិតដល់អាយុ១០០ឆ្នាំហើយ បន្ទាប់ពីមានកូនប្រាំបួននាក់ ចៅ២៩នាក់ ចៅទួត៣៦នាក់ និងចៅលួតពីរនាក់ ប៉ុន្តែរាងកាយគាត់នៅសកម្មនិងរឹងមាំនៅឡើយ។
កាលពីខែមេសា ចៅប្រុសរបស់គាត់មានឈ្មោះថា Vo Ta Nam បានប្រាប់ឲ្យសាកល្បងកន្លែងហាត់ប្រាណ ដើម្បីចៀសវាងការដើរតែម្នាក់ឯងនៅខាងក្រៅ ដែលអាកាសធាតុមិនអំណោយផល។ ដំបូងឡើយ គាត់ស្ទាក់ស្ទើរ ដោយសារតែខ្លួនមានវ័យចាស់ ប៉ុន្តែក្រោយមកគាត់បានស្គាល់ក្មេងៗ និងឧបករណ៍ដែលមិនស្គាល់ទើបសម្រេចចិត្តចូលរួមតាមការណែនាំរបស់ចៅ។
នាពេលនោះ គ្រូបង្វឹកគិតថា លោកយាយមកដើម្បីមើលចៅប្រុស ប៉ុន្តែគាត់ភ្ញាក់ផ្អើលពេលលោកយាយសុំចុះឈ្មោះហាត់ប្រាណ។ គ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្វឹកកាយសម្បទា មិនដែលឃើញអតិថិជនម្នាក់ណាមានអាយុច្រើនទេ។ នៅថ្ងៃដំបូងលោកយាយត្រូវបានគេណែនាំឲ្យទៅម៉ាស៊ីនហាត់ប្រាណ ដោយចាប់ផ្តើមពីល្បឿនប្រាំមួយគីឡូម៉ែត្រ។ ប៉ុន្មាននាទីក្រោយមក គាត់បានសុំឲ្យគ្រូបង្កើនល្បឿនទ្វេដង។
ចៅប្រុសលោកយាយក៏និយាយថា គាត់ហាត់ប្រាណដោយថាមពល រាំលេងភ្លេងពេលកំពុងហាត់ប្រាណ ហើយថែមទាំងឧស្សាហ៍ជាងសមាជិកវ័យក្មេងមួយចំនួនទៀតផង។ ជាពិសេស គាត់អាចលើកទម្ងន់ពី ១០ ទៅ ១៥ គីឡូក្រាម និងមានការស៊ូទ្រាំជាងមនុស្សក្មេងនៅលើម៉ាស៊ីនហាត់ប្រាណ។ ជាមួយនឹងការទៅកន្លែងហាត់ប្រាណជាទៀងទាត់ ចំណង់អាហាររបស់លោកយាយមានភាពប្រសើរឡើង។
មិនត្រឹមប៉ុណ្ណឹងទេ លោកយាយ Huynh ក៏ចូលចិត្តហែលទឹកជាមួយចៅៗរៀងរាល់ចុងសប្តាហ៍ គាត់នៅតែមានចំណង់ក្នុងការធ្វើដំណើរ ហើយសង្ឃឹមថានឹងទៅលេងខេត្តក្រុងមួយចំនួនជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកកន្លែងថ្មីៗ។ លើសពីនេះទៀត លោកយាយធ្វើដំណើរទៅកាន់ទីឆ្ងាយៗដែលមានចម្ងាយ១៤០ គីឡូម៉ែត្រពីផ្ទះ ដើម្បីទៅសួរសុខទុក្ខសាច់ញាតិទៀតផង។
ចៅប្រុសដដែលនេះបានបញ្ចាក់ទៀតថា «ជីដូនរបស់ខ្ញុំនៅតែមានស្មារតីមុតស្រួច និងដោះស្រាយតម្រូវការផ្ទាល់ខ្លួនរបស់គាត់ដោយឯករាជ្យ។ ពេលទំនេរ គាត់ថែមទាំងជួយពួកយើងសម្អាតផ្ទះ និងធ្វើម្ហូបផងដែរ។ គាត់តែងតែថតវគ្គហាត់ប្រាណផ្ទាល់ខ្លួន ហើយចែករំលែកវានៅលើបណ្តាញសង្គម ដែលវីដេអូរបស់គាត់ទទួលបានការចូលចិត្តរាប់លាន។ អ្នកទស្សនាសម្ដែងការសរសើរដោយនិយាយថា ខ្ញុំសង្ឃឹមថានឹងមានសុខភាពល្អដូចនាងពេលចាស់ និង ចំណងស្នេហ៍ដ៏គួរឲ្យស្រឡាញ់រវាងជីដូននិងចៅ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកខ្លះក៏បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់លោកយាយដែរ។ ប៉ុន្តែចៅប្រុសបាននិយាយថា ការហាត់ប្រាណគឺជាចំណង់ចំណូលចិត្តរបស់ជីដូនអស់ជាច្រើនទសវត្សរ៍មកហើយ ហើយការនាំគាត់ទៅកន្លែងហាត់ប្រាណអនុញ្ញាតឲ្យគាត់ចំណាយពេលច្រើនជាមួយអ្នកផ្សេងទៀត ខណៈពេលដែលលោកក៏ធានាសុវត្ថិភាពរបស់លោកយាយដែរ៕

រូបថតផ្តល់សិទ្ធិដោយក្រុមគ្រួសាររបស់នាង
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


