ព័ត៌មានអន្ដរជាតិ
អ្នកស្រុកកាន់តែវេទនា! យោធាមីយ៉ាន់ម៉ាកាន់កាប់សាលារៀន ស.វិទ្យាល័យ និងមន្ទីរពេទ្យធ្វើជាជំរំ
យ៉ាងហោចណាស់ សាកលវិទ្យាល័យ សាលារៀន និងមន្ទីរពេទ្យប្រមាណ២០ទីតាំងនៅទីក្រុងសំខាន់ៗរាប់បញ្ចូលទាំងយ៉ាំងហ្គន ម៉ាន់ដាឡាយ មុនីវ៉ា និងអាយ៉ាវ៉ាឌីត្រូវបានកម្លាំងយោធាកាន់កាប់ធ្វើជាជំរំមូលដ្ឋានទ័ពរបស់ពួកគេ។

កាលពីយប់ថ្ងៃអាទិត្យ កម្លាំងយោធាដែលបានកាន់កាប់សាកលវិទ្យាល័យពេទ្យមួយនៅតំបន់ North Oakkalapa Township ក្នុងទីក្រុងយ៉ាំងហ្គនធ្វើជាមូលដ្ឋានជំរំរបស់ពួកគេបានបើការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកដើម្បីបំភិតបំភ័យមនុស្សនៅខាងមុខមន្ទីរពេទ្យប្រឆាំងនឹងការប្រើប្រាស់មន្ទីរពេទ្យធ្វើជាមូលដ្ឋានទ័ពរបស់ពួកគេ។

ការផ្ទុះពេលនោះ មនុស្សម្នាក់បានរបួសនៅពេលកម្លាំងយោធាបាញ់ចំជើង។
ដូចគ្នានេះ អ្នកស្រុកនៅ Yankin Townships ក្នុងទីក្រុងយ៉ាំងហ្គនក៏បានតវ៉ាប្រឆាំងនឹងកម្លាំងយោធាដែលបានយកអគារនាយកដ្ឋានរដ្ឋបាលមួយកន្លែងធ្វើជាជំរំទាំងកណ្តាលយប់។

កម្លាំងសន្តិសុខដែលកាន់កាប់មន្ទីរពេទ្យក្នុងក្រុងយ៉ាំងហ្គន Waibargi Infectious Disease Hospital ដែលក្រុមគ្រូពេទ្យបានចាកចេញទៅចូលរួមបាតុកម្មទូទាំងប្រទេសក៏បានធ្វើការបង្ក្រាបប្រជាជនតវ៉ាប្រឆាំងនឹងការកាន់កាប់មន្ទីរពេទ្យរបស់ពួកគេ។ កម្លាំងយោធាក៏បានបាញ់កាំភ្លើងខ្លី គ្រាប់ជ័រ និងបំផ្ទុះគ្រាប់បែក។
កាលពីយប់ថ្ងៃអាទិត្យ កម្លាំងយោធាក៏កាន់កាប់សកលវិទ្យាល័យ Dagon University of Yangon យកធ្វើជាជំរំរបស់ពួកគេដែរ។

ពួកគេថែមទាំងបានបំផ្ទុះគ្រាប់បែក និងបំផ្ទុះអាវុធយ៉ាងខ្លាំងដើម្បីឲ្យអ្នកស្រុកភ័យខ្លាចនៅតាមទីតាំងជាច្រើនទៀតនៅ យ៉ាំងហ្គន។ ផ្ទះសម្បែងមួយចំនួនក៏ទទួលរងខូចខាត។ ជាមួយគ្នានេះរថយន្តជាច្រើនគ្រឿងក៏ត្រូវវាយកម្ចេកកញ្ចក់ដែរ និងបិទប្រព័ន្ធទូរទស្សន៍សៀគ្វីន Kamayut Township ទាំងយប់។
អ្នកស្រុកបាននិយាយថា កម្លាំងយោធាបានបាញ់កម្ចេចចោលបន្ទប់ពីរនៅនាយកដ្ឋានមួយកន្លែងដលបានបើកភ្លើង។
ម៉ាន់ដាឡាយជាទីក្រុងធំទី២នៅក្នុងប្រទេសមីយ៉ាន់ម៉ា កម្លាំងយោធាបានកាន់កាប់ទាំងអស់នូវសាកលវិទ្យាល័យ និងមន្ទីរពេទ្យធ្វើជាជំរំមូលដ្ឋានទ័ពរបស់ពួកគេ។

លោក Sai Khaing Myo Tun ប្រធានសហព័ន្ធគ្រូបង្រៀនមីយ៉ាន់ម៉ាបានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា កម្លាំងយោធាបានកំពុងព្យាយាមកាន់កាប់បណ្តាទីតាំងជាច្រើនដែលមានមនុស្សច្រើនយកធ្វើជាជំរំទ័ពរបស់ពកគេ។
លោកថា ៖«នេះត្រូវបានគេជឿជាដើម្បីមានលទ្ធភាពបង្ក្រាបក្រុមមេដឹកនាំបាតុកម្មប្រឆាំងរបបយោធា»។
លោក Ko Than Kyaw Oo ប្រធានសហភាពនិស្សិតនៅសាកលវិទ្យាល័យ Monywa University ដែលយោធាកំពុងកាន់កាប់បាននិយាយថា ក្រុមនិស្សិតបានថ្កោលទោសចំពោះយោធាដែលប្រើប្រាស់សាកលវិទ្យាល័យធ្វើជាជំរំមូលដ្ឋានទ័ព៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


