សុខភាព
សម្គាល់ពីភាពខុសគ្នារវាងអាការៈជំងឺផ្ដាសាយនិងកូវីដ-១៩
យោងតាមប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា រោគសញ្ញាជំងឺកូវីដ-១៩ និងជំងឺផ្តាសាយមានលក្ខណៈស្រដៀងគ្នាខ្លះៗដែលអាចធ្វើឱ្យអ្នកជំងឺយល់ច្រឡំ ប៉ុន្តែវាក៏អាចសម្គាល់បាននូវភាពខុសគ្នាដូចជា៖
រោគសញ្ញាផ្ដាសាយ

-ឡើងកម្ដៅខ្ពស់ តែធូរស្រាលវិញបន្តិចម្ដងៗ
-ក្អកកណ្ដាស់បន្តិចបន្តួច រួចធូរស្រាលវិញ
-ពុំមានអាការៈរាគរូស
-ហៀរសំបោរ តឹងច្រមុះនាំឱ្យពិបាកដកដង្ហើម
-អស់កម្លាំង និងឈឺខ្លួនតិចតួច
រោគសញ្ញាកូវីដ-១៩

-គ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ
-ក្អកនិងឈឺកលើសពី៤ថ្ងៃ
-អាចមានអាការរមួលពោះ ក្អួតចង្អោរ រាគរូស និងពិបាកដកដង្ហើម
-ករណីធ្ងន់ធ្ងរអាចឈានដល់រលាកឬហើមសួត
-ឈឺតាមដងខ្លួននិងទទួលទានអាហារមិនសូវបាន
មួយវិញទៀត អ្នកដែលសង្ស័យថាអាចឆ្លងជំងឺកូវីដ១៩ ជាបុគ្គលដែលមានប្រវត្តិធ្វើដំណើរឆ្លងខេត្ត ឬក្រៅប្រទេសកម្ពុជាកំឡុងពេល ១៤ ថ្ងៃមុនចេញរោគសញ្ញា។
បន្ថែមពីលើនោះ ជាបុគ្គលដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឬជាអ្នកថែទាំសុខភាពនៅគ្រឹះស្ថានសុខាភិបាល៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


