ជីវិតកម្សាន្ដ
ល្បីថា តារាកូរ៉េ Kim Soo Hyun លែងលះ ទាំងមិនទាន់រៀបការបានម្ដងផង
កាលពីថ្ងៃទី ២៤ ខែកញ្ញា យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Kim Soo Hyun បានលែងលះគ្នា បន្ទាប់ពីរៀបការបាន ៥ ឆ្នាំ។ ភ្លាមៗព័ត៌មាននេះដែរ វាបានក្លាយជាប្រធានបទដ៏ក្ដៅគគុកលើបណ្ដាញសង្គម។ ស្របពេលដែលអ្នកលេងអ៊ីនធឺណែតទាំងអស់មានការយល់ច្រលំ និងច្របូកច្របល់ ដោយសារតែពួកគេមិនដឹងថា តើនៅពេលណាដែលតារាប្រុសវ័យ ៣៦ រៀបការដោយសម្ងាត់ ហើយថាប្រពន្ធរបស់គាត់គឺជានរណា។
ទោះជាយ៉ាងណាក៏ដោយ Kim Soo Hyun ដែលអ្នកគាំទ្រគិត និង Kim Soo Hyun ដែលសារព័ត៌មានរាយការណ៍នោះ តាមពិតទៅថា ពួកគេគឺជាមនុស្សពីរនាក់ផ្សេងគ្នា។ ដោយសារតែមានឈ្មោះដូចគ្នា ទើបបណ្ដាលឲ្យមហាជនមានការយល់ច្រឡំថា Kim Soo Hyun តួសម្តែងក្នុងរឿង Queen of Tears បានលាក់បាំងចំណងអាពាហ៍ពិពាហ៍របស់ខ្លួនពីទស្សនិកជន ហើយឥឡូវត្រូវបានលាតត្រដាងពីការលែងលះទៅវិញ។

យ៉ាងណា អ្នកដែលបានរៀបរាប់ក្នុងព័ត៌មានបែកបាក់អាពាហ៍ពិពាហ៍ខាងលើ គឺតារាសម្ដែង Kim Soo Hyun។ ថ្មីៗនេះ នាងបានបញ្ចប់ដំណើរការលែងលះជាមួយអ្នកជំនួញ Cha Min Geun (ត្រូវបានគេស្គាល់ថា Matthew Shampine)។ គូស្នេហ៍មួយគូនេះបានរៀបការនៅឆ្នាំ ២០១៩។ បច្ចុប្បន្ននេះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលែងលះ និងការឃុំឃាំងរបស់ Kim Soo Hyun និងកូនស្រី Cha Min Geun ត្រូវបានរក្សាទុកជាសម្ងាត់។
ងាកមកកាន់តារាស្រី Kim Soo Hyun មែនទែនទៅនាងបានចូលប្រឡូកក្នុងពិភពកំសាន្តជាតារាម៉ូដែល បន្ទាប់ពីបានឈ្នះការប្រលងកំពូលតារាម៉ូដែលកូរ៉េ-ចិនក្នុងឆ្នាំ ២០០៥។ បន្ទាប់ពីនោះមក នាងក៏បានចូលប្រឡូកក្នុងវិស័យសម្តែង និងបង្ហាញមុខជាតួសម្តែងក្នុងកម្មវិធី Queen of the Game ដោយ SBS ។
ជាមួយគ្នានេះដែរ តារាសម្តែងប្រុស Kim Soo Hyun ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយតារាសម្តែង Kim Ji Won បន្ទាប់ពីសហការគ្នាក្នុងរឿង Queen of Tears ។ គូស្នេហ៍មួយគូនេះត្រូវបានគេរកឃើញថាបានបង្ហោះរូបថតជាបន្តបន្ទាប់ដែលមានរូបរាងស្រដៀងគ្នាដោយប្រើអង្គរក្សដូចគ្នា។ ឆ្លើយតបនឹងការសង្ស័យទាក់ទងនឹងការណាត់ជួបនេះ អ្នកគ្រប់គ្រងរបស់តារាទាំងពីរបានរក្សាភាពស្ងៀមស្ងាត់។
លើសពីនេះ Kim Soo Hyun ក៏មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Lim Na Young និង Kim Sae Ron ។ កាលពីខែមិថុនា តារាសម្ដែង និង Lim Na Young ត្រូវបានគេប្រទះឃើញជជែកគ្នាយ៉ាងស្និទ្ធស្នាលក្នុងកម្មវិធីតន្ត្រីមួយ។ កាលពីខែមេសា តារាសម្ដែង Kim Sae Ron បានផ្ទុះពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹងតារាវ័យចំណាស់ Kim Soo Hyun ដោយបង្ហោះរូបថតអ្នកទាំងពីររួមទាំងថ្ពាល់ដាក់គ្នា។


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Hwasa ទម្លាយថា នាងរកលុយបានច្រើនសន្ធឹក តែចង់នៅផ្ទះជួលធម្មតាប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


