Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១ នៃពិធីបុណ្យអុំទូក ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ សរុបជាង ៤៦ម៉ឺននាក់

បានផុស

នៅ

នៅ​ថ្ងៃ​​ទី​១ នៃ​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខេត្តបាត់ដំបង ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុង​បាត់ដំបង ទទួល​បាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត ​សរុប​ជាង ៤៦​ម៉ឺន​នាក់ កើន​ឡើង​ ៩.៥១​% បើ​ធៀប​ឆ្នាំ​២០២៣​ មាន​ចំនួន ៤២ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ស្ថិតិ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង នៅថ្ងៃទី​១៧ ខែតុលា នេះបាន​ឱ្យ​ដឹង​ថា ត្រឹម​មួយ​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក ​ខេត្ត​បាត់​ដំបងទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ជាង ៤៦​ម៉ឺន​នាក់​(៤៦១,៧៩១ នាក់)។

ក្នុង​នោះ ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ជាង​ ៤៦​ម៉ឺន​នាក់ (៤៦១,៥៦៨នាក់) កើន​ឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន​ជាង ៤២ម៉ឺន​នាក់ (៤២១,៥០០នាក់)។ ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន ២២៣ នាក់ កើន​ឡើង ៨.៧៨ % បើ​ធៀប​ឆ្នាំ​២០២៣ មាន​​ចំនួន ២០៥ នាក់។

សូម​ជម្រាប​ថា ខេត្ត​បាត់ដំបង រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​​ រយៈ​ពេល​ ២​ថ្ងៃ​ពេញ គឺ​នៅ​ថ្ងៃ​ទី​១៦ និង​ទី​​១៧ ខែ​តុលា នេះ។ ​​

ប្រភេទ​ទូក​ដែល​ត្រូវ​ប្រណាំង​រយ:​ពេល ២​ ថ្ងៃនេះ មាន​ទូក ៥ ប្រភេទ សរុបទូកចំនួន ៤២ទូក កីឡាករសរុប ១,៤៩០នាក់ (ស្រី៦០នាក់) កីឡាករពេញសិទ្ធចំនួន ១,០៩៣នាក់ (ស្រី៤៤នាក់) និង​កីឡាករ​បម្រុង​ចំនួន ៣៩៧នាក់ (ស្រី១៦នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៥៩ នាទីutes មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម