ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល BRICS ទាមទារកែទម្រង់ UN និងក្រុមប្រឹក្សាសន្តិសុខ
មេដឹកនាំនៃប្រទេសសមាជិក BRICS ដែលជាវេទិកានៃប្រទេសកំពុងអភិវឌ្ឍន៍ បានចេញសេចក្តីប្រកាសមួយដោយទាមទារឱ្យមានកំណែទម្រង់ដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិ (UN) រួមទាំងក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័នអន្តរជាតិមួយនេះ ដើម្បីធ្វើឱ្យវាកាន់តែប្រជាធិបតេយ្យ មានភាពជាតំណាង និងមានប្រសិទ្ធភាព។

អង្គការសហប្រជាជាតិដែលជាស្ថាប័នកំពូលក្នុងពិភពលោកដែលមានប្រទេសជាសមាជិកជិតត២០០ប្រទេស ហាក់ដូចជាជាប់គាំងចាប់តាំងពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២២ ពេលដែលរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនដោយចោទថា អ៊ុយក្រែនលំអៀងទៅរកលោកខាងលិច និង មានបំណងចូលអង្គការណាតូ ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី។
អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចច្រើនលើកលើដំណោះស្រាយអ៊ុយក្រែន ដូចជាការទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌជាដើម ប៉ុន្តែរុស្ស៊ីមិនដែលអើពើធ្វើតាមឡើយ ដោយអះអាងថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលំអៀងទៅរកលោកខាងលិច មានសហរដ្ឋអាមេរិកជាអ្នកដឹកមុខ។
ជារឿយៗ អង្គការសហប្រជាជាតិព្យាយាមសម្របសម្រួលក្នុងកិច្ចការជម្លោះជាច្រើនលើក ប៉ុន្តែរាល់កិច្ចការសម្រួលនោះមិនត្រូវបានអនុវត្តឲ្យទទួលបានផ្លែផ្កាសម្រាប់តាមខ្លឹមសារដែលចង់បានឡើយ។
ប្រទេសរុស្ស៊ីដែលបាក់មុខនៅវេទិកាអង្គការសហប្រជាជាតិចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង បានប្រឹងប្រែងស្តារមុខមាត់ឡើងវិញក្រៅពីវេទិកាមហាសនិ្នបាត និង វេទិកាពាក់ព័ន្ធផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ដូចជា វេទិកា BRICS នេះជាដើម។
យោងតាមសេចក្តីប្រកាស Kazan ដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូល BRICS ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ប្រទេសកាន់តែច្រើនបានងាកមកចូលរួមជាមួយ BRICS ដែលធ្វើឲ្យវិស័យការទូតរបស់រុស្ស៊ីប្រសើរឡើងតាមនោះដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


