ព័ត៌មានអន្ដរជាតិ
ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ
នៅថ្ងៃទី ០៥ ខែវិច្ឆិកាស្អែកនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធាបតីទី៤៧របស់សហរដ្ឋអាមេរិក ហើយបេក្ខជនទាំងពីររូបដែលរួមមានអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុងតែទាក់ទាញសន្លឹកឆ្នោត តាមរយៈការឃោសនានិងបង្ហាញពីគោលនយោបាយផ្សេងៗគ្នា។
យ៉ាងណាក៏ដោយ នៅក្នុងពិភពតារាហូលីវូដដោយយោងតាមបញ្ជីឈ្មោះតារាជួរមុខសំខាន់ៗ និងអ្នកផ្សេងទៀតបានបង្ហាញជំហរៀងៗខ្លួនក្នុងការគាំទ្របេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បើទោះជាមានការប្រទាញប្រទង់គ្នានៅយុទ្ធនាការឃោសនាចុងក្រោយយ៉ាងណាក្ដី។
តារាល្បីៗដែលគាំទ្រលោកស្រី កាម៉ាឡា ហារីស មានដូចជា៖ Taylor Swift, Beyoncé, រាជនីប៉ុប Madonna, តារារ៉េប Eminem, Julia Roberts, Jennifer Lopez, Jennifer Aniston, Bon Jovi, Khalid, Maggie Rogers, Gracie Abrams, Billie Eilish, Samuel L Jackson, និង Spike Lee ក៏ស្ថិតក្នុងចំណោមតារាដែលបានគាំទ្រលោកស្រីហារីស យ៉ាងពេញទំហឹងផងដែរ។
ដោយឡែក ងាកមកកាន់អ្នកដែលគាំទ្រលោក ដូណាល់ ត្រាំ ថ្វីដ្បិតតែថាមិនមានតារាល្បីៗដូចលោកស្រី ហារីស ក៏ពិតមែន ប៉ុន្តែគាត់ទទួលបានការអំពាវនាវយ៉ាងខ្លាំងក្លា ដែលរួមមានតារាហូលីវូដនិងឥស្សរជនល្បីៗដូចជា៖ លោក Elon Musk, ដុកទ័រ Phil McGraw, កីឡាករចំបាប់ Hulk Hogan, YouTuber និងជាអ្នកប្រដាល់អាជីព Jake Paul, តារាសម្ដែង Mel Gibson, Jon Voight, Amber Rose, Zachary Levi, Caitlyn Jenner, Kid Rock, Chris Janson និងកីឡាករប្រណាំងរថយន្ត Danica Patrick។
មិនត្រឹមប៉ុណ្ណឹងទេ យោងតាមការស្ទង់មតិរបស់ YouGov នាពេលថ្មីៗនេះ ជនជាតិអាមេរិកម្នាក់ក្នុងចំណោម ១០នាក់ (១១%) និយាយថា តារាល្បីធ្លាប់ធ្វើឲ្យពួកគេពិចារណាឡើងវិញ អំពីជំហរផ្ទាល់ខ្លូនលើបញ្ហានយោបាយ ខណៈដែល ៧% និយាយថា ពួកគេបានគាំទ្របេក្ខជននយោបាយដោយសារតែការយល់ព្រមពីតារាល្បីៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


