ព័ត៌មានអន្ដរជាតិ
គុយបាជួបទុក្ខផ្ទួនៗ រងគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បន្ទាប់ពីខ្យល់ព្យុះ និងដាច់ភ្លើង
ប្រទេសគុយបាដែលនៅជិតសហរដ្ឋអាមេរិកជាងគេ បានជួបទុក្ខផ្ទួនៗ ខណៈរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័របានអង្រួនភាគខាងកើតប្រទេសនេះ បន្ទាប់ពីខ្យល់ព្យុះសង្ឃរាជាច្រើនសប្តាហ៍វាយប្រហារនិងការដាច់ចរន្តអគ្គិសនី ដែលបានធ្វើឱ្យប្រជាជនប្រទេសនេះមានការលំបាកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែវិច្ឆិកានេះ។

រញ្ជួយដីកាលពីថ្ងៃអាទិត្យនេះមាន ចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Bartolome Maso ប្រទេសគុយបា។ នេះបើយោងតាមរបាយការណ៍មួយរបស់ U.S. Geological Survey។
ការរំញ័រមានឥទ្ធិពលទូទាំងភាគខាងកើតនៃប្រទេសគុយបា រួមទាំងទីក្រុងធំៗដូចជា Santiago de Cuba ក៏ដូចជា Holguin និង Guantanamo។ ទោះយ៉ាងណាមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសធ្ងន់ធ្ងរត្រូវបានរាយការណ៍នោះទែ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយផ្សេងទៀតសម្រាប់ប្រទេសគុយបា។ កាលពីថ្ងៃពុធ ព្យុះសង្ឃរាប្រភេទទី ៣ Rafael បានបោកបក់កាត់ភាគខាងលិចប្រទេសគុយបា ជាមួយនឹងខ្យល់បក់បោកខ្លាំងពាសពេញប្រទេស ដោយបានបំផ្លាញផ្ទះរាប់រយខ្នង និងបង្ខំឱ្យមនុស្សរាប់សែននាក់ជម្លៀសខ្លួនចេញ ខណៈប៉ុន្មានថ្ងៃក្រោយមកប្រទេសមានការដាច់ចរន្តអគ្គិសនីថែមទៀត។
ប៉ុន្មានសប្តាហ៍មុនក្នុងខែតុលា កោះនេះក៏រងការវាយប្រហារចំនួនពីរដង។ ទីមួយ វាត្រូវបានវាយប្រហារដោយការដាច់ភ្លើងពេញប្រទេសដែលអូសបន្លាយជាច្រើនថ្ងៃ ដោយសារវិបត្តិថាមពលរបស់ប្រទេសនេះ។ មួយសន្ទុះក្រោយមក វាត្រូវបានបក់បោកដោយខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលបានវាយប្រហារភាគខាងកើតនៃកោះនេះ ហើយបានសម្លាប់មនុស្សយ៉ាងតិចប្រាំមួយនាក់។ ការដាច់ចរន្តអគ្គិសនី និងការមិនសប្បាយចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រឆាំងជាច្រើនបានបង្កឱ្យមានការតវ៉ាតូចៗនៅទូទាំងប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


