ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ ឡើង ១ ភាគរយ ក្រោយធ្លាក់ចុះជាគំហុកកាលពីសប្ដាហ៍មុន
តម្លៃមាសជួញដូរនៅលើទីផ្សារអន្តរជាតិ បានកើនឡើង ១ ភាគរយ សម្រាប់ការជួញដូរនៅថ្ងៃចន្ទនេះ ក្រោយធ្លាក់ចុះជាគំហុកកាលពីសប្ដាហ៍មុន ដោយសារតែប្រាក់ដុល្លារឡើងថ្លៃ ក្រោយលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មាសដុំសម្រាប់ការជួញដូរភ្លាមៗលើទីផ្សារហាងឆេង បានឡើងថ្លៃ ១ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៥៨៧,៤៩ ដុល្លារ/អោន បន្ទាប់ពីធ្លាក់ចុះប្រហែល ៤ ភាគរយ កាលពីសប្ដាហ៍មុន ដែលជាអត្រាធ្លាក់ចុះប្រចាំសប្ដាហ៍ធំបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ។ ចំណែកមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ០,៩ ភាគរយ ដោយជួញដូរក្នុងតម្លៃ ២ ៥៩២ ដុល្លារ/អោន។
ការឡើងថ្លៃមកវិញនៃតម្លៃមាស កើតឡើងនៅពេលការឡើងថ្លៃលុយដុល្លារហាក់ថមថយ ខណៈវិនិយោគិនរង់ចាំការបកស្រាយពីមន្ត្រីធនាគារកណ្តាលនៅសប្តាហ៍នេះ សម្រាប់តម្រុយបន្ថែមទៀតអំពីគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។
ការកាត់បន្ថយអត្រាការប្រាក់ ជាធម្មតាអាចធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ចុះ ដែលអាចធ្វើឱ្យតម្លៃមាសកើនឡើងវិញ។ ឥឡូវនេះ តម្លៃប្រាក់ដុល្លារមានលំនឹង បន្ទាប់ពីកើនឡើង ១,៦ ភាគរយ កាលពីសប្តាហ៍មុន ដែលជំរុញដោយលទ្ធផលបោះឆ្នោតនៅ សហរដ្ឋអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន