Connect with us

ព័ត៌មានជាតិ

លោក វង្ស ពិសេន អរគុណកងទ័ពចិនដែលជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក

បានផុស

នៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។ លោក វង្ស ពិសេន អរគុណកងទ័ពរំដោះប្រជាជនបែបនេះ តាមរយៈលោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គបញ្ជាការដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើវិស័យយោធាដដែល លោក វង្ស ពិសេន ក៏បានអរគុណកងទ័ពរំដោះប្រជាជនចិនម្ដងហើយម្ដងទៀតដែលបានផ្ដល់កិច្ចសហការជាច្រើនដល់កម្ពុជា ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារបរិក្ខារ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។

ជារួម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការជួយស្វែងរកសន្តិភាពនៅកម្ពុជា ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាឲ្យរីកចម្រើន រួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាលចិន ដែលបានចេញមុខជួយកម្ពុជានៅគ្រប់ការលំបាក ជាក់ស្តែងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ចិនបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំង សម្ភារបច្ចេកទេស ថ្នាំពេទ្យ និងគ្រូពេទ្យដល់កម្ពុជា ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩ និងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។

តាមរយៈជំនួបសម្ដែងការគួរសម និងជម្រាបលា​ នាយការិយាល័យអនុព័ន្ធយោធាចិនចប់អាណត្តិការងារ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំចិន ចំពោះមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដោយចិនបានចាត់ទុកកម្ពុជា ជាទិសដៅសំខាន់ក្នុងផ្នែកការទូតជិតខាង រីករាយពួតដៃជាមួយភាគីកម្ពុជា ដើម្បីបង្កើតសហគមន៍រួម វាសនារួម រវាងប្រទេសចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់​ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ  រួមជាមួយលោក វ៉ាង វិនធាន អតីត​ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចតចំនួន២កន្លែង និងស្តារឃ្លងជម្រៅទឹកនៅរាក់ ឱ្យមានលទ្ធភាពទូលំទូលាយសម្រាប់នាវាធុនមធ្យមចរាចរចេញចូលបានដោយរលូន និងជួយជួសជុលនាវាចាស់ៗដែលអស់ពេលវេលាប្រើប្រាស់ ដែលកងទ័ពជើងទឹកភាគីកម្ពុជា ពុំមានលទ្ធភាពជួសជុល ចំនួន០៨គ្រឿង យកទៅជួសជុលនៅប្រទេសចិន និងដុកបណ្តែតចំនួន ០២គ្រឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ នាទីutes មុន

ចូលលួចម៉ូតូចំផ្ទះអតីតអ្នកប្រដាល់ ដេញឃាត់បានពីរនាក់

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៩ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម