ជីវិតកម្សាន្ដ
ច្បាស់ការហើយ! Solo Tour Concert លើកទី៣ ឱក សុគន្ធកញ្ញា នឹងរៀបចំធ្វើនៅខេត្តកំពង់ចាម ខែនេះ
ក្រោយជោគជ័យយ៉ាងធំធេងសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី The Q Rise of The Queen Solo Concert លើកទី១ កាលពីខែកញ្ញា និង Solo Tour Concert លើកទី២ លើទឹកដីខេត្តបាត់ដំបង អំឡុងខែវិច្ឆិកាកន្លងផុតទៅថ្មីៗ តារចម្រៀងជួរមុខផលិតកម្មរស្មីហង្សមាសរូបនេះ គ្រោងរៀបចំលើកទី៣ នៅខេត្តកំពង់ចាម ២៨ធ្នូ ខាងមុខនេះ។

បើតាមផេកផ្លូវការរបស់ផលិតកម្ម ហង្ស មាស បញ្ជាក់ថា ព្រឹត្តការណ៍ប្រគំតន្ត្រីដែលត្រៀមរៀបចំធ្វើនៅថ្ងៃទី២៨ ខាងមុខនេះ ក្នុងបរិវេណកីឡដ្ឋានខេត្ត ទីរួមខេត្តកំពង់ចាម ដែលនឹងផ្តល់ជូននូវបទពិសោធថ្មីនៃការទស្សនាតន្ត្រីបែប Outdoor ដំបូងបង្អស់ជាមួយការបង្កើតទីកន្លែងទស្សនាតន្ត្រីខ្នាតធំ Pop-Up Arena នៅកម្ពុជា។
ដោយឡែក ចំពោះសំបុត្រទស្សនានៅពេលនេះ គឺមិនទាន់ប្រកាសដាក់លក់នៅឡើយទេ ខណៈសំបុត្រទស្សនាបែងចែកជា ៣ជម្រើសផងដែរសម្រាប់បណ្តាអ្នកគាំទ្រ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ។

គួរជម្រាបថា បើទោះបីជា Solo Concert របស់តារាចម្រៀងជួរមុខនេះ ធ្វើផ្ទួនៗគ្នាអំឡុងប៉ុន្មានខែនេះក៏ដោយ ប៉ុន្តែអ្នកគាំទ្ររបស់អ្នកនាង នៅតែសម្តែងក្តីរំភើប និងស្នើឱ្យបន្តដំណើរនៃព្រឹត្តិការណ៍របស់អ្នកនាង តាមបណ្តាខេត្តរបស់ខ្លួនទៀតផង៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


