ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំកែលម្អទីក្រុង ដោយអនុវត្តន៍តាមប្លង់គោល លើគម្រោងធំៗនៅឆ្នាំ២០២៥
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំអភិវឌ្ឍន៍លើសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥។

លោក នួន ផារ័ត្នបានលើកឡើងថា រដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែនឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាត នៅក្នុងទឹកដីខេត្ត។
លោកអភិបាលខេត្តបានបញ្ជាក់ថា គម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះ មានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែន ជាពីរគន្លង ចាប់ពីរង្វង់មូលតាក្រហម «ក» រហូតដល់ដាវដែកកំពង់ស្វាយ ផ្លូវបំបែកសៀមរាប-ព្រះវិហារ ឱ្យបានធំទូ លាយរៀបចំផ្លូវថ្មើរជើងនៅតាមដងស្ទឹងសែន រៀបចំផ្លូវក្រវ៉ាត់ក្រុង ដើម្បីការពារពីការជនលិចជំនន់ទឹកស្ទឹងសែន និងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនទៀត ត្រូវក្លាយជាក្រុងមួយដែលស្អាត សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្ម ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក នួន ផារ័ត្ន បានលើកទឹកចិត្តដល់បណ្ដាស្រុក ខិតខំចូលសិក្សារៀបចំប្លង់គោល ដើម្បីអភិវឌ្ឍនៅក្នុងស្រុករបស់ខ្លួន ឱ្យបានស្អាត និងមានរបៀបរៀបរយ មានសោភ័ណភាពល្អ មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


