ជីវិតកម្សាន្ដ
Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ
អ្នកគាំទ្រទូទាំងពិភពលោកកំពុងតែមានការងឿយឆ្ងល់ជាខ្លាំងចំពោះព័ត៌មានដែលថា Justin Bieber ស្រាប់តែ Unfollow ភរិយា Hailey Bieber នៅលើ Instagram។ ប្រការនេះ បង្កឲ្យមានការសង្ស័យ និងច្របូកច្របល់ អ្នកខ្លះសង្ស័យថា គូស្នេហ៍មួយគូតារាចម្រៀងកំពុងមានបញ្ហាអាពាហ៍ពិពាហ៍ហើយ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺកាលពីមួយថ្ងៃមុន តារាប្រុសវ័យ ៣១ឆ្នាំ ទទួលបានការសរសើរពីភរិយាយ៉ាងពេញទំហឹង។ ជាពិសេសថែមទៀត នៅលើ Instagram តារាចម្រៀងប្រុសរូបនេះក៏បានបង្ហោះរូបថតភរិយា ជាមួយនឹងសារស្នេហាថា «នារីដ៏អស្ចារ្យបំផុតដែលខ្ញុំធ្លាប់ស្គាល់ ហើយនឹងស្គាល់ជារៀងរហូតតទៅ»។
យ៉ាងណាក៏ដោយ នោះជាទង្វើចុងក្រោយរបស់លោកដែលនិយាយអំពីប្រពន្ធ មុនពេលសម្រេច unfollow នាង។ ប៉ុន្តែនៅក្នុងជីវិតពិត គូស្នេហ៍មួយគូនេះ កំពុងធ្វើដំណើរកម្សាន្តនៅទីក្រុង Aspen រដ្ឋ Colorado ហើយត្រូវបានគេមើលឃើញថា មានភាពស្និទ្ធស្នាលនឹងគ្នា។ សកម្មភាពផ្ទុយគ្នាទាំងនេះ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតកាន់តែយល់ច្រលំចំពោះការសម្រេចចិត្តរបស់តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះទៅវិញ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី ១៦ ខែមករា Justin ស្រាប់តែឈប់តាមដានឪពុកក្មេកគឺតារាសម្តែង Stephen Baldwin នៅលើ Instagram ។ ម្យ៉ាងវិញទៀត Stephen ក៏ត្រូវគេរកឃើញថា លែងធ្វើតាម Justin ទៀតហើយ ផ្ទុយទៅវិញ គាត់គ្រាន់តែតាមដានកូនស្រីរបស់គាត់ Hailey និងគណនីអ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ។ នេះធ្វើឲ្យទ្រឹស្តីដែលថា Justin និងភរិយាបែកគ្នាកាន់តែមន្ទិលសង្ស័យលើសមុនទៀត។
លើសពីនេះ Page Six បានរាយការណ៍ថា Justin ថ្មីៗនេះបាន unfollow មនុស្សផ្សេងទៀតជិតស្និទ្ធនឹងគាត់ដូចជា Usher ដែលបានណែនាំគាត់នៅពេលគាត់ចាប់ផ្តើមអាជីពដំបូងគឺអតីតអ្នកគ្រប់គ្រង Scooter Braun និង Ryan Good ។
ទន្ទឹមនឹងនោះ តារាប្រុសក៏ផ្ទុកនូវស្លាកស្នាមដាមជាប់ឈ្មោះជាមួយតារារ៉បេ P Diddy ។ ការផ្លាស់ប្តូរមួយរំពេចរបស់ Justin ដើម្បីងាកមករកក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ បានធ្វើឲ្យមនុស្សព្រួយបារម្ភថា គាត់មានស្មារតីមិនស្ថិតស្ថេរដូចមុន។ យ៉ាងណា នៅចំពោះមុខការសង្ស័យចម្រុះពីសាធារណជន លោកបែរមិនបានឆ្លើយតបបញ្ចាក់ឲ្យគេឯងបានដឹងឡើយ។
គួរបញ្ចាក់ថា គូស្នេហ៍ Justin បានរៀបការនៅឆ្នាំ ២០១៨ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនឆ្នាំ។ នៅខែសីហា ឆ្នាំ ២០២៤ តារាចម្រៀង និងតារាម៉ូដែលបានស្វាគមន៍កូនដំបូងរបស់ពួកគេ ដែលជាទារកម្នាក់មានឈ្មោះថា Jack Blues ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកតំណាង Brad Pitt ព្រមានកុំចាញ់បោក AI ក្រោយមានស្រ្តីបារាំង អស់លុយ៨៥ម៉ឺនដុល្លារ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត


