កីឡា
Neymar ពិភាក្សាជាមួយ Santos ក្នុងការវិលត្រឡប់ទៅលេងនៅប្រេសុីល
យោងតាមការចុះផ្សាយរបស់ ESPN ខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងស្វែងរកដំណោះស្រាយក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Hilal ហើយត្រៀមវិលត្រលប់ទៅលេងនៅក្លិប Santos ជំនួសឲ្យការផ្លាស់ប្តូរទៅលីគអាមេរិក។

កិច្ចសន្យារបស់ Neymar ជាមួយក្លិប Al Hilal នឹងបញ្ចប់ក្នុងខែមិថុនា ស្របពេលនេះក្លិប Chicago Fire នៅលីគកំពូលសហរដ្ឋអាមេរិក បានចាប់អារម្មណ៍ចង់បានរូបគេទៅចូលរួមក្រុម។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះធ្លាប់បាននិយាយកាលពីមុនពីការចង់ទៅលេងនៅលីគកំពូលសហរដ្ឋអាមេរិក (MLS) នៅថ្ងៃណាមួយ ប៉ុន្តែមិនបានបញ្ជាក់នៅពេលណានោះទេ។
គ្រូបង្វឹកក្រុម Al Hilal លោក Jorge Jesus បាននិយាយកាលពីពេលថ្មីៗនេះថា Neymar មិនអាចលេងក្នុងកម្រិតដែលក្រុមធ្លាប់ប្រើបានទៀតទេ ហើយថាខ្សែប្រយុទ្ធនឹងមិនត្រូវបានចុះឈ្មោះដើម្បីលេងនៅ Saudi Pro League សម្រាប់ពាក់កណ្តាលរដូវកាលនេះទេ។

កីឡាករវ័យ៣២ឆ្នាំរូបនេះកំពុងជាសះស្បើយពីរបួសសរសៃពួរកាលពីខែវិច្ឆិកា បន្ទាប់ពីអវត្តមានអស់រយៈពេល១ឆ្នាំ ក្រោយរងរបួសដ ACL នៅជង្គង់ខាងឆ្វេង។ ពេលនេះកីឡាករបានពិភាក្សាជាមួយក្លិប Santos លើកិច្ចព្រមព្រៀងមួយលើលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ។
នាយកប្រតិបត្តិរបស់ក្លិប Santos លោក Pedro Martins ហាក់ដូចជាបដិសេធទទួលយក Neymar ក្នុងលក្ខខណ្ឌខ្ចីជើងពី Al Hilal។ លោកបាននិយាយថា ៖«ក្លិបកំពុងតាមដានស្ថានភាពរបស់ Neymar ដើម្បីមើលថាតើកីឡាករនឹងដោះស្រាយករណីរបស់គាត់សព្វថ្ងៃរបៀបណា។ កីឡាករមានកិច្ចសន្យាជាមួយក្លិប។ ប្រសិនបើពួកគេដោះស្រាយវានៅទីនោះរួចរាល់ យើងនឹងវាយតម្លៃពីលទ្ធភាពនៃការមកទីនេះបែបណា»៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


