ព័ត៌មានជាតិ
ផ្លូវបរិវេណប្រាសាទសំបូរព្រៃគុក ប្រវែង ១ ៧៦០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST
កំណាត់ផ្លូវប្រវែង ១ ៧៦០ ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក បានបើកការដ្ឋានសាងសង់ជាប្រភេទផ្លូវកៅស៊ូ DBST ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ផលងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST នៅតំបន់រម្យនីយដ្ឋានប្រាសាទបេតិកភណ្ឌពិលោកសំបូរព្រៃគុក។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងថា កំណាត់ផ្លូវឆ្លងកាត់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង១ ៨០០ ម៉ែត្រ បច្ចុប្បន្នជាផ្លូវក្រាលគ្រួសក្រហម និងមានធូលីដីហ៊ុយប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ អាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកិច្ចប្រជុំពី អាយ ស៊ី ស៊ី (ICC) សម្រេចអនុញ្ញាតឲ្យសាងសង់ឡើងវិញនូវផ្លូវកៅស៊ូ ប្រភេទ DBST មានប្រវែងសរុប ១៧៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលល្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ ម៉ែត្រ, មានសំណង់លូមូល ចំនួន៤កន្លែង រយៈពេលសាងសង់ចំនួន ៦ ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។

លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ការសាងសង់ផ្លូវមួយខ្សែនៅបរិវេណប្រាសាទ ប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក គឺត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះប្រាសាទសំបូរព្រៃគុក ជាសម្បត្តិរួមរបស់មនុស្សជាតិទូទាំងពិភលោក បានដឹង និងទទួលស្គាល់ ទាំងសោភណ្ឌភាព វប្បធម៌ និងអរិយធម៌ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកដល់កូនខ្មែរ ជំនាន់ក្រោយ។ ការសាងសង់នេះ នឹងផ្តល់នូវសោភណ្ឌភាពកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀត ដល់បរិវេណប្រាសាទ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងមានភាពទាញភ្ញៀវទេសចរឲ្យកាន់តែកើនឡើងច្រើនជាងមុនបន្ថែមទៀត។ ផ្លូវនេះ ក៏ជាការតភ្ជាប់កាន់តែងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅភូមិអូរគ្រូកែ ទៅកាន់ឃុំសំបូរ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ជាប្រចាំផងដែរ។

លោក ថោង ខុន បន្ថែមថា ការកកើតនៃសមិទ្ធផលទាំងអស់នេះ គឺដោយសារប្រទេសកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ កិច្ចការបរទេស ធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងទៀតនៅលើពិភោពលោកងាកមកចាប់អារម្មណ៍ វិនិយោគផ្នែកកសិកម្ម ឧស្សាហ៍កម្ម ពាណិជ្ជកម្មផងដែរ៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


