ព័ត៌មានអន្ដរជាតិ
ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់ក្នុងហេតុការណ៍ក្រឡាប់ទូកដោយសារខ្យល់ខ្លាំងនិងរលកធំៗនៅឥណ្ឌូណេស៊ី
ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១១ខែកុម្ភៈនេះថា មនុស្ស៤នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកល្បឿនលឿនមួយគ្រឿងដឹកអ្នកដំណើរ៥១នាក់ បានក្រឡាប់នៅក្នុងខេត្ត Kalimantan ភាគខាងជើងប្រទេសឥណ្ឌូណេស៊ី។

លោក Dede Hariana ប្រធានអង្គភាពជួយសង្គ្រោះ បានឱ្យដឹងថា ទូកល្បឿនលឿន Iksa Express ត្រូវបានវាយប្រហារដោយរលកធំៗ ហើយក៏ក្រឡាប់ ពេលកំពុងធ្វើដំណើរចេញពីខេត្ត Bulungan Regency កាលពីថ្ងៃចន្ទ។ ទូកនេះដឹកមនុស្សសរុប៥១នាក់ក្នុងនោះមនុស្ស៤នាក់បានស្លាប់និង៣នាក់នៅបាត់ខ្លួននៅឡើយ។
ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចំនួន៤៤នាក់ចេញដោយសុវត្តិភាព ខណៈដែលសាកសពអ្នកស្លាប់ទាំង៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ Bulungan។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនទាំងបីនាក់នៅតែបន្តនៅថ្ងៃអង្គារនេះ ដោយមានការចូលរួមពីក្រុមជួយសង្គ្រោះដែលដឹកនាំដោយការិយាល័យស្វែងរក និងជួយសង្គ្រោះ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី ក៏បានព្រមានអ្នកធ្វើដំណើរឱ្យប្រុងប្រយ័ត្នក្នុងអំឡុងពេលធ្វើដំណើរតាមសមុទ្រ ដោយសារអាកាសធាតុប្រែប្រួលខ្លាំងអាចបណ្តាលឱ្យមានរលកខ្ពស់ និងខ្យល់បក់ខ្លាំងផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់