ព័ត៌មានអន្ដរជាតិ
Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានក្រុមហាម៉ាសថា លោកនឹងបញ្ចប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា បើក្រុមនេះ មិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ត្រឹមរសៀលថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២៥ទេនោះ។ មិនត្រឹមប៉ុណ្ណឹងលោកគំរាមទៀតថា កងទ័ពអ៊ីស្រាអែល នឹងចាប់ផ្តើមបើកការប្រយុទ្ធយ៉ាងសាហាវសាជាថ្មីឲ្យចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះស្គាល់ដៃ បើពួកគេមិនធ្វើតាមឱសានវាទ។

តាមការចុះផ្សាយរបស់ RT, សេចក្តីប្រកាសរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរយៈពេលបួនម៉ោងកាលពីថ្ងៃអង្គារទី១១ខែកុម្ភៈ ដោយក្នុងអំឡុងពេលនោះ លោកនិងរដ្ឋមន្ត្រីសំខាន់បានសម្រេចជាឯកច្ឆ័ន្ទ បន្តសង្រ្គាមទ្រង់ទ្រាយធំនៅហ្គាហ្សាឡើងវិញ ប្រសិនបើក្រុមហាម៉ាសមិនគោរពតាមអ្វីដែលកំណត់។
នេះគឺជាការឆ្លើយតបទៅសេចក្តីប្រកាសរបស់ក្រុមហាម៉ាស ដែលថា ពួកគេសូមផ្អាកដោះលែងចំណាប់ខ្មាំងសិន ព្រោះចោទថា អ៊ីស្រាអែល បានរំលោភបទឈប់បាញ់តាមរយៈការរារាំងជំនួយមនុស្សធម៌។

យ៉ាងណា ការគំរាមរបស់លោក Netanyahu នោះទៀតសោត គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្លុតទៅក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់នៅហ្គាហ្សា ត្រឹមពេលថ្ងៃត្រង់ថ្ងៃសៅរិ៍សប្ដាហ៍នេះដូចគ្នា បើមិនដូច្នោះទេនឹងមានការលុបចោលបទឈប់បាញ់ រួចការវាយប្រហារនឹងផ្ទុះឡើងតែម្ដង។
លោក ត្រាំ និយាយថា «តាមដែលខ្ញុំបារម្ភ បើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានត្រឡប់មកវិញនៅថ្ងៃសៅរ៍នៅម៉ោង១២ថ្ងៃត្រង់ ខ្ញុំគិតថាវាជាពេលវេលាសមស្រប។ ខ្ញុំនឹងនិយាយថា លុបចោលវា ហើយការភ្នាល់ទាំងអស់ត្រូវបានបិទ ហើយទុកឲ្យសង្គ្រាមផ្ទុះឡើង។ ខ្ញុំចង់និយាយថា ពួកគេគួរតែត្រឡប់មកវិញនៅម៉ោង១២នៅថ្ងៃសៅរ៍»។

មេដឹកនាំវ័យ៧៨ឆ្នាំរូបនេះ បន្ថែមថា លោកចង់ឲ្យមានការដោះលែងចំណាប់ខ្មាំងទ្រង់ទ្រាយធំ មិនមែនដោះលែងម្ដងពីរបីនាក់នោះឡើយ។
សូមជម្រាបថា ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន២១នាក់ហើយ ដើម្បីដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ ត្រាំ គឺជាមិត្តដ៏ល្អបំផុតរបស់អ៊ីស្រាអែល ល្អជាងប្រធានាធិបតីណាណាទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


