ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ត្រាំ គឺជាមិត្តដ៏ល្អបំផុតរបស់អ៊ីស្រាអែល ល្អជាងប្រធានាធិបតីណាណាទាំងអស់
យោងតាមសារព័ត៌មាន ANI នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសក្ដែងៗថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកដ៏ល្អបំផុតរបស់ប្រទេសអ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងអំណរគុណដល់លោក ត្រាំ ដែលបានអញ្ជើញគាត់ឲ្យក្លាយជាមេដឹកនាំបរទេសដំបូងគេទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានលើកសរសើរមិនដាច់ពីមាត់ថា លោក ត្រាំ ជា«មិត្តល្អបំផុតដែលអ៊ីស្រាអែលមិនធ្លាប់មាននៅក្នុងសេតវិមាន»។
អំឡុងពេលថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖ «ខ្ញុំមានកិត្តិយសដែលអ្នក (លោក ដូណាល់ ត្រាំ) បានអញ្ជើញខ្ញុំជាមេដឹកនាំបរទេសដំបូងគេដែលមកទស្សនកិច្ចនៅសេតវិមានក្នុងអាណត្តិទីពីររបស់អ្នក។ នេះជាសក្ខីភាពចំពោះមិត្តភាព និងការគាំទ្ររបស់អ្នកចំពោះរដ្ឋជ្វីហ្វ និងប្រជាជនជ្វីហ្វ។ ហើយនេះជាមូលហេតុដែលប្រជាជនអ៊ីស្រាអែលមានការគោរពយ៉ាងសម្បើមក្រៃលែងចំពោះអ្នក»។
លោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាអំពីស្ថានភាពសន្តិសុខរបស់អ៊ីស្រាអែលនាពេលបច្ចុប្បន្ន ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីធានាអនាគតរបស់អ៊ីស្រាអែល និងនាំមកនូវសន្តិភាពដល់តំបន់។ ទាក់ទិននឹងតំបន់ហ្គាហ្សា លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ពីគោលដៅសំខាន់ៗចំនួនបីសម្រាប់អ៊ីស្រាអែល ដូចជា ការបំផ្លាញយោធារបស់ក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ និងការធានាថាតំបន់ហ្គាហ្សាលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតហើយ។
បើយោងតាមសារព័ត៌មាន Al Jazeera លោក ណេតាន់យ៉ាហ៊ូ បានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក៏ដូចជាផែនការសម្រាប់តំបន់មជ្ឈិមបូព៌ាជាមួយលោក ត្រាំ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏ត្រូវបានគេរំពឹងថានឹងមានកិច្ចប្រជុំជាមួយមេដឹកនាំយោធាអាមេរិក និងសមាជិកសភាផងដែរ។ កិច្ចប្រជុំទាំងនេះនឹងធ្វើឡើងក្នុងរយៈពេលជាច្រើនថ្ងៃ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


