កីឡា
ផ្អើលជាថ្មី! Neymar សុខចិត្តបន្ថយប្រាក់ឈ្នួល ដើម្បីត្រឡប់ទៅ Barca វិញ
យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបានឱ្យដឹងថា Neymar កំពុងមានចំណាប់អារម្មណ៍ខ្លាំង ក្នុងការត្រឡប់ទៅកាន់ទ្រនំចាស់ Barcelona វិញនៅរដូវក្តៅខាងមុខ។

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ៣៣ឆ្នាំសុខចិត្តទទួលយកសំណើប្រាក់ពលកម្មទាបជាងមុន ឲ្យតែបានលេងនៅក្លិបយក្សប្រចាំតំបន់ កាតាឡាន់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យឡើងដល់កម្រិតខ្ពស់វិញ និងដើម្បីត្រៀមខ្លួនជួយក្រុមជម្រើសជាតិ ប្រេស៊ីលនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
ជាការពិតណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ Neymar ហាក់ជួបស្ថានភាពនៅលើទីលានមិនល្អទាល់តែសោះ ដោយសារជានិច្ចជាកាលបានរងរបួស។ ជាពិសេសនៅពេលលេងនៅក្លិប Al-Hilal របស់ អារ៉ាប៊ីសាអ៊ូឌីត រយៈពេល ១ រដូវកាលកន្លះ រូបគេលេងបានតែ៣ប្រកួតប៉ុណ្ណោះ។

បន្ទាប់ពីសម្រេចចិត្តចាកចេញពីលីគអារ៉ាប៊ីសាអ៊ូឌីត Neymar ក៏បានសម្រេចចិត្តផ្លាស់ទៅក្លិប Santos ដែលជាក្លិបកាលពីកុមារភាពរបស់ខ្លួនវិញក្នុងកុងត្រារយៈពេលខែ ប៉ុន្តែឥឡូវនេះស្ថានភាពរបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំហាក់ត្រឡប់មកល្អប្រសើឡើងវិញ ដោយរកបាន៣គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តក្រុម៣លើក ក្នុងការបង្ហាញខ្លួន ៧ប្រកួតចុងក្រោយ។
Barcelona បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ពួកគេគឺមិនអាចចំណាយថ្លៃឈ្នួលយ៉ាងច្រើនមហាសាលទៅឱ្យ Neymar បានទេ។ ប៉ុន្តែថ្មីៗនេះអ្នកកាសែតលោក Helena Condis បានចុះផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល ចង់ត្រឡប់ទៅទឹកដី Camp Nou វិញ ហើយជាមួយគ្នានេះ គាត់ក៏ព្រមបន្ថយប្រាក់ពលកម្មថែមទៀត។
ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ អាចជាឱកាសចុងក្រោយសម្រាប់ Neymar បង្ហាញខ្លួន ហើយគាត់មានឆន្ទៈចង់ពង្រឹងសមត្ថភាពឱ្យបានខ្លាំង ដើម្បីដឹកនាំក្រុមសាំបាប្រេស៊ីលប្រជែងក្នុងព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយនេះ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


