ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌបឹងកេងកង ស្នើពលរដ្ឋយោគយល់លើការយឺតយ៉ាវជួសជុលផ្លូវ ៩៥
អាជ្ញាធរខណ្ឌបឹងកេងកង ស្នើសុំប្រជាពលរដ្ឋជួយយោគយល់លើការយឺតយ៉ាវជួសជុលផ្លូវខូចខាតជាច្រើនកន្លែងដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរក្នុងរដូវភ្លៀងធ្លាក់ ដោយសារតែមន្ត្រីជំនាញកំពុងសម្រុកពង្រីកប្រព័ន្ធលូ ១០៥។

ជាក់ស្ដែងចាប់ពីចំណុចផ្លូវលេខ ៩៥ ចាប់ពីចំណុចផ្លូវលេខ ៣៦០ ដល់មហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ្នកស្រី ណាវីន ជាអ្នកធ្វើដំណើរតាមផ្លូវមួយខ្សែនេះ បានឲ្យដឹងថា ចំណុចផ្លូវនេះខូចជាយូរណាស់មកហើយ តែមិនដែលឃើញខាងអាជ្ញាធរមកជួសជុល ឬ ស្ថាបនាទាល់តែសោះ ធ្វើឲ្យពលរដ្ឋជួបការលំបាកជាខ្លាំងពេលធ្វើដំណើរ ពិសេសពេលមានភ្លៀង និងទឹកដក់នៅពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញ ជិះធ្លាក់ជង្ហុកដួលម្តងៗ ទៅហើយ។

ដោយឡែក លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា លោកបានលើកគម្រោងអភិវឌ្ឍន៍ផ្លូវ ៩៥ នេះ រួចហើយ ប៉ុន្តែមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការសម្រុកពង្រីកប្រព័ន្ធលូនៅលើផ្លូវ ១០៥ ជាមុនសិន ដើម្បីឲ្យហើយមុនរដូវវស្សាដែលកៀកខិតជិតមកដល់នាពេលខាងមុខ។ បើសិនជាមានការយឺតយ៉ាវក្នុងការពង្រីកលូ ១០៥ នោះ ប្រាកដជាមានការជន់លិចជាក់ជាពុំខាន។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អាជ្ញាធរសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរស់នៅលើផ្លូវលេខ ៩៥ សូមមេត្តាយោគយល់ចំពោះបញ្ហានេះ ដែលករណីចំណុចផ្លូវជង្ហុកខូចខាតនេះដែរ ខាងរដ្ឋបាលខណ្ឌបឹងកេងកង នឹងដាក់កម្លាំងចុះទៅជួសជុលជង្ហុកតាមដែលអាចធ្វើទៅបាន។ ចំពោះផ្លូវខូចខាតផ្សេងទៀតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលរួចអស់ហើយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


