ព័ត៌មានជាតិ
ប្រទេសលុចសំបួ ផ្តល់ជំនួយថវិកា ២លានអឺរ៉ូ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា
ប្រទេសលុចសំបួ នឹងផ្តល់ជំនួយថវិកា ២លានអឺរ៉ូ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិកាដោយសាមីន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ។

ក្នុងលិខិតបានបញ្ជាក់ថា ព្រះអង្គម្ចាស់ Guillaume Jean Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) នឹងចុះកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ របស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ និងទី៥។ លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសម្អាតមីន ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន