ព័ត៌មានជាតិ
បំពាក់ភ្លើងសូឡាតាមផ្លូវជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ចាមដល់ខេត្តសៀមរាប សម្រួលធ្វើដំណើរពេលយប់ដល់ពលរដ្ឋ
រដ្ឋបាលខេត្តកំពង់ធំនឹងចាប់ផ្តើមអនុវត្តជាជំហានៗនូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមផ្លូវជាតិលេខ ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាបឱ្យបានរួចរាល់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ ២០២៦។
ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន រដ្ឋបាលខេត្តកំពង់ធំបានអះអាងថា គម្រោងដ៏ធំមានសារៈសំខាន់នេះ គឺសម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ។


លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំនឹងចាប់ផ្តើមបើក «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន។
លោកបន្តថា យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមផ្លូវជាតិលេខ ៦ គឺអនុវត្តចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាបប្រវែងសរុប ១៤៤ គីឡូម៉ែត្រ ហើយតាមផែនការត្រូវសម្រេចឱ្យបញ្ចប់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៦៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


