សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ថា កម្ពុជាមិនបានដាក់ពន្ធ ៩៥% ដូចការចោទប្រកាន់នោះទេ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៩៧% មិនមែនជាអត្រាពន្ធ ដែលទំនិញអាមេរិកចូលមកកម្ពុជា នោះទេ ពោលគឺជា អត្រានៃឱនភាពជញ្ជីងពាណិជ្ជកម្ម ដែលកម្ពុជានាំចេញទៅអាមេរិក ច្រើនជាងអាមេរិកនាំចូលមក។

តើកម្ពុជាដាក់ពន្ធប៉ុន្មានទៅលើទំនិញនាំចូលរបស់អាមេរិក? សម្ដេចធិបតី ពន្យល់ថា នៅឆ្នាំ ២០០៤ រាជរដ្ឋាភិបាលបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តមិនយកពន្ធលើសពី ៣៥% មិនថាទំនិញនាំចូលពីអាមេរិក ឬប្រទេសផ្សេង។
សម្ដេចធិបតី បានបញ្ជាក់ថា ជាមធ្យមកម្ពុជាយកពន្ធ ២៩,៤% សម្រាប់ទំនិញនាំចូលមកពីអាមេរិក ខណៈអាមេរិកយកពន្ធពីកម្ពុជា ១១%។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផលិតផល ១៨៦៨ បន្ទាត់ពន្ធ ក្នុងនោះមាន ២១១ បន្ទាត់ពន្ធដែលទំនិញរបស់អាមេរិករួចពន្ធនាំចូលមក ដូចទូរស័ព្ទដៃយកមកពីអាមេរិក សូន្យ ហើយមានផលិតផលច្រើនទៀត។

បើតាមសម្ដេច ហ៊ុន ម៉ាណែត កម្ពុជាមិនបានច្របាច់កអាមេរិកតាមរយៈការដាក់ពន្ធ រាល់ទំនិញរបស់អាមេរិក ៩៧% ដូចគេចោទនោះទេ។
កាលពីថ្ងៃទី ០៤ ខែមេសា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការ ស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិក។
តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន