Connect with us

កីឡា

Mbappe ទម្លាយឈ្មោះកីឡាករទី១ ធ្វើឱ្យគេស្រឡាញ់ Real Madrid តែមិនមែន CR7

បានផុស

នៅ

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានទម្លាយឈ្មោះអតីតកីឡាករបាល់ទាត់ដ៏ល្បីម្នាក់ ដែលជាបុគ្គលដំបូង ធ្វើឱ្យគេក្លាយជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុមអធិរាជស Real Madrid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Kylian Mbappe និងលោក Zidane

ជាការពិតណាស់ នៅក្នុងវិថីបាល់ទាត់ នរណាក៏បានដឹងដែរ ថា Mbappe ជាអ្នកគាំទ្ររបស់ Real Madrid និងវីរបុរស Cristiano Ronaldo ប៉ុន្តែផ្ទុយទៅវិញ កីឡាករដំបូងគេ ដែលធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំរូបនេះ ចាប់ចិត្តស្រឡាញ់ក្រុមម្ចាស់ជើងឯក Champions League ១៥ សម័យ គឺជាលោក Zinedine Zidane ទៅវិញទេ ខណៈ CR7 គឺជាកីឡាករទី ២។

Kylian Mbappe និង Cristiano Ronaldo

ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano កីឡាករ Kylian Mbappe បាននិយាយអំពីរឿងខាងលើយ៉ាងដូច្នេះថា ៖«ខ្ញុំបានក្លាយជាអ្នកគាំទ្រដ៏ងប់ងល់របស់ Real Madrid ដោយសារ​លោក Zidane ហើយក្រោយមកគឺ Cristiano។ Ronaldo ជានិមិត្តរូបរបស់ខ្ញុំម្នាក់ទៀត។ ខ្ញុំបានទស្សនាការប្រកួតរបស់គាត់ទាំងអស់តាំងពីក្មេង ហើយសូម្បីពេលក្លាយជាកីឡាករ ក៏នៅតែមើលគាត់»។

តាមក្តីស្រមៃ ដែលស្រឡាញ់ Real Madrid ខ្លាំង ដោយសារ​និមិត្តរូបទាំង ២ ខាងលើ បានធ្វើឱ្យ Mbappe បច្ចុប្បន្នក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ក្រុមអធិរាជស ខណៈក្នុងរដូវកាលដំបូងនេះរូបគេរកបាន ៣៣ គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួនសរុប ៥១ ប្រកួត៕

Kylian Mbappe

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម