សុខភាព
អាហារទាំង៩ប្រភេទនេះ ជួយឲ្យសុខភាពសួតរឹងមាំល្អ
សួតរបស់យើងគឺមានតួនាទីសំខាន់ក្នុងការជួយឲ្យរាងកាយដំណើរការបានល្អ។ ប៉ុន្តែសួតអាចនឹងស្រូបយកសារធាតុមិនល្អមួយចំនួនពីក្នុងខ្យល់ដែលអាចបង្កើនហានិភ័យបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត រលាកទងសួត និងជំងឺរលាកសួតជាដើម។ វិធីល្អក្នុងការរក្សារសុខភាពសួតឲ្យបានល្អ គឺហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារដែលមានសុខភាពល្អ។ ដូចនេះដើម្បីពង្រឹងសុខភាពសួត យើងគួរបញ្ចូលអាហារប៉ុន្មានមុខនេះចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។
១. ផ្លែប៉ោម
/__opt__aboutcom__coeus__resources__content_migration__simply_recipes__uploads__2020__09__Apple-Guide-LEAD-6-69f14e10078c45c8a4dd8054a75fe5c2.jpg)
អ្នកស្រាវជ្រាវបានឲ្យដឹងពីទំនាក់ទំនងរវាងមុខងារសួតល្អជាមួយនឹងវីតាមីន C វីតាមីន E និងBeta-carotene។ វីតាមីនទាំងនេះសុទ្ធតែមាននៅក្នុង ផ្លែប៉ោម ហើយផ្លែប៉ោមក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់សុខភាពសួតដែរ។
២. គ្រាប់ Walnut

គ្រាប់ Walnut ជាប្រភពដ៏ល្អសម្រាប់អាស៊ីតខ្លាញ់អូមេហ្គា៣។ ការញ៉ាំគ្រាប់ធញ្ញជាតិនេះអាចជួយប្រឆាំងជំងឺហឺត និងបញ្ហាផ្លូវដង្ហើមផ្សេងទៀត។ អ្នកស្រាវជ្រាវជឿថាអាស៊ីតខ្លាញ់អូមេហ្គា៣ជាសារធាតុប្រឆាំងការរលាកដែលមានប្រសិទ្ធភាពក្នុងការការពារជំងឺរលាក។
៣. ផ្លែប្លូប៊ឺរី (blueberry )

ផ្លែប្លូប៊ឺរីអាចជួយដល់សុខភាពសួតរបស់យើងព្រោះផ្លែនេះសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ដែលជួយប្រឆាំងនឹងកោសិកាខូចខាតបណ្ដាលមកពីពពួករ៉ាឌីកាល់សេរី។
៤. ផ្កាខាត់ណាខៀវ
/sauteed-broccoli-482862-Hero-5b96d87146e0fb0050721d12.jpg)
ផ្កាខាត់ណាខៀវសំបូរដោយវីតាមីន C carotenoids folate និងphytochemicalsដែលជួយប្រឆាំងនឹងការខូចខាតនៅក្នុងសួត។ ផ្កាខាត់ណាខៀវក៏មានសារធាតុ L-sulforaphane ដែលជួយភ្ញោចកោសិកាក្នុងផលិតហ្សែនប្រឆាំងនឹងការរលាកដើម្បីចៀសវាងបញ្ហាផ្លូវដង្ហើមផ្សេងៗ។
៥. ម្ទេស

សារធាតុ capsaicin នៅក្នុងម្ទេសជួយជំរុញការផលិត និងការពារភ្នាសសើមក្នុងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ និងខាងក្រោមបាន។
៦. ខ្ញី

ខ្ញីមិនត្រឹមតែប្រឆាំងការរលាកទេ នៅអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងសួត។ ខ្ញីក៏ជួយបន្ធូរដល់ការស្ទះផ្លូវដង្ហើម និងជួយឲ្យឈាមរត់ទៅកាន់សួតកាន់តែប្រសើរឡើង និងជួយពង្រឹងសុខភាពសួត។
៧. ខ្ទឹមស

ខ្ទឹមសផ្ទុកសារធាតុ flavonoids ដែលជំរុញដល់ការផលិត glutathione។ Glutathione ជួយពង្រឹងការកម្ចាត់ជាតិពុល និងកម្ចាត់សារធាតុបង្កជំងឺមហារីក ដែលនេះអាចធ្វើឲ្យសួតរបស់យើងដំណើរការកាន់តែប្រសើរឡើង។
៨. ទឹក

ទឹកជាមធ្យោបាយល្អមួយក្នុងការបន្សាបជាតិពុលពីក្នុងរាងកាយ។ បន្ថែមពីនេះទៀត សួតស្ងួតអាចប្រឈមនឹងការរលាក។ ដូចនេះហើយយកល្អគួរ ផឹកទឹកប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់។
៩. ល្មៀត

ល្មៀតមានសារធាតុប្រឆាំងការរលាកដោយមានផ្ទុកសារធាតុ curcumin។ សារធាតុនេះជួយសម្រាលការរលាកនៅនឹងផ្លូវដង្ហើម និងអាការៈណែនដើមទ្រូងបង្កដោយជំងឺហឺត៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ គួរចៀសវាងអាហារ ៥ ប្រភេទនេះដាច់ខាត បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្រោយចាក់ហើយ
ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


