ព័ត៌មានអន្ដរជាតិ
ត្រីមាសដំបូង តំបន់ទេសចរណ៍ហ្លួងព្រះបាងរបស់ឡាវ មានកំណើនទេសចរជាង៧២២% ទទួលចំណូលជាង ៥៨៤លានដុល្លារ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅប្រទេសឡាវ បាននាំគ្នាសម្រុកទៅទស្សនានៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ហ្លួងព្រះបាង ដោយមានកំណើនរហូតដល់៧២២,៦៧៩% ក្នុងត្រីមាសដំបូងនៃឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែភាពងាយស្រួលទៅទស្សនា បន្ទាប់ពីមានផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីប្រទេសចិន។

សារព័ត៌មានក្នុងស្រុកឡាវ បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោកស្រី Suddaphone Khomthavong ប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តហ្លួងព្រះបាង (Luang Prabang) ដែលបាននិយាយថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបានមកកម្សាន្តនៅទីក្រុងទេសចរណ៍បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ «ខេត្តហ្លួងព្រះបាង (Luang Prabang)» សរុបចំនួន ១,១៦៧,៥៨១នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើងចំនួន៧២២,៦៧៩%។
ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវក្នុងស្រុកមានចំនួន ៤៥៩,០៩១នាក់ កើនឡើងចំនួន ២៩៧,០៨១នាក់ ស្មើនឹង១៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧០៨,៤៩០នាក់ កើនឡើងចំនួន ៤២៥,៦៦១នាក់ ស្មើនឹង២៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យឡាវទទួលបានប្រាក់ចំណូលសរុបពីភ្ញៀវទេសចររហូតដល់ ៥៨៤,៦៦៥,៣៦៩ដុល្លារ។
លោកស្រី Suddaphone បានបន្តថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ ក្រុងហ្លួងព្រះបាង (Luang Prabang) ទទួលបានភ្ញៀវទេសចរសរុបចំនួន ២,៣២៦,៧៥៨នាក់ ពោលគឺលើសពីគោលដៅ៣០,៨%នៃផែនការប្រចាំឆ្នាំ និងទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរចំនួន ១,២០៩,១៨៩,៥៤៩ដុល្លារ។

សារព័ត៌មានឡាវ Lao National Radio បានរាយការណ៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកាន់ទីក្រុង បេតិកភណ្ឌពិភពលោកខេត្តហ្លួងព្រះបាងនេះ ដោយសារឡាវមានផ្លូវរថភ្លើងល្បឿនលឿន (ឡាវ-ចិន) ពីទីក្រុងវៀងចន្ទន៍-ក្រុងហ្លួងព្រះបាង-តំបន់សេដ្ឋកិច្ចពិសេសបរតែន (Borten) ជាប់ព្រំដែនជាមួយប្រទេសចិន ដែលធ្វើឱ្យភ្ញៀវទេសចរចំណាយពេលតិចក្នុងការធ្វើដំណើរត្រឹមតែរយៈពេលប្រហែល២ម៉ោងប៉ុណ្ណោះ បើធៀបពីមុនត្រូវចំណាយពេលរហូតដល់ជាង៨ម៉ោងឯណោះទើបដល់ ពោលគឺងាយស្រួលក្នុងការធ្វើដំណើរនិងកាត់បន្ថយការចំណាយ៕
ភ្នាក់ងារ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


