ព័ត៌មានអន្ដរជាតិ
ហ៊ូធី លែងសូវហ៊ានបាញ់មីស៊ីល ក្រោយអាមេរិកវាយប្រហារជាង ៨០០លើក តាំងពីពាក់កណ្ដាលខែមីនា
សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសជាង ៨០០លើកប្រឆាំងនឹងគោលដៅក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ ក្រោមប្រតិបត្តិការ«Rough Rider» ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមឧទ្ទាមដែលមានការគាំទ្រដោយអ៊ីរ៉ង់។

យោធាអាមេរិករាយការណ៍ថា ការវាយប្រហារទាំងនេះបាននាំឲ្យមានការថយចុះ ៦៩% នៃការបាញ់មីស៊ីលបាលិស្ទិករបស់ហ៊ូធី និងកាត់បន្ថយ ៥៥% នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ប្រតិបត្តិការនេះក៏បានបណ្តាលឲ្យស្លាប់មេដឹកនាំ និងយុទ្ធជនរាប់រយនាក់របស់ក្រុមហ៊ូធីផងដែរ ជាពិសេសជនសកម្មប្រយុទ្ធដែលពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។
ការវាយប្រហារដ៏ធំជាងគេរបស់អាមេរិកលើក្រុមហ៊ូធី ធ្វើឡើងកាលពីថ្ងៃទី១៨ខែមេសា ដែលបានកំណត់គោលដៅលើកំពង់ផែប្រេង Ras Isa បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៧៤នាក់ និងរបួស ១៧១នាក់ផ្សេងទៀត។
ជាការឆ្លើយតប ក្រុមហ៊ូធី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិកចំនួន ៧គ្រឿង ដែលមានតម្លៃជាង ២០០លានដុល្លារ។
សូមបញ្ជាក់ថា អាមេរិកបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ូធី គឺដើម្បីរារាំងការវាយប្រហារលើផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម និងដើម្បីទប់ទល់ឥទ្ធិពលអ៊ីរ៉ង់ក្នុងតំបន់៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


