ជីវិតកម្សាន្ដ
ការប្រគំតន្ត្រី Lady Gaga នៅប្រេស៊ីល ទាក់ទាញអ្នកគាំទ្រ ២.១ លាននាក់ លើសតារាចម្រៀងល្បីៗផ្សេងទៀត
Lady Gaga បានសម្តែងការប្រគំតន្ត្រីដោយឥតគិតថ្លៃ ស្ថិតនៅលើឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដោយទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ដល់ជាង ២,១ លាននាក់ កាលពីថ្ងៃទី ៣ខែឧសភា។ ព្រឹត្តិការណ៍មួយនេះ ក៏បានកត់សម្គាល់ការបើកដំណើរការគម្រោងមួយឈ្មោះថា Todo Mundo no Rio ដែលជាគំនិតផ្តួចផ្តើមដោយ Bonus Track និង Corona ដើម្បីទាក់ទាញការកម្សាន្តនៅក្នុងទីក្រុង និងស្តារសេដ្ឋកិច្ចរបស់ទីក្រុងឡើងវិញ ។

ការសម្តែងដ៏មានថាមពលរបស់ម្ចាស់បទ «Die With a Smile» បានចាក់ផ្សាយផ្ទាល់ក្នុងប្រទេសប្រេស៊ីល នៅក្នុងកម្មវិធី Multishow និង TV Globo កាន់តែពង្រឹងឋានៈរបស់តារាចម្រៀងវ័យ៣៩ឆ្នាំ ក្លាយជារូបតំណាងប៉ុបរបស់ពិភពលោក។ ពិសេសជាងនេះទៅទៀត នេះក៏ជាការផ្សព្វផ្សាយអាល់ប៊ុមស្ទូឌីយ៉ូទី៧របស់នាង ក្រោមចំណងជើងថា «Mayhem» ចេញផ្សាយកាលពីថ្ងៃទី ៧ខែមីនាកន្លងទៅនេះ។
ការប្រគំតន្ត្រីដែលបានបំបែកកំណត់ត្រាទាក់ទាញអ្នកទស្សនាជាង ២.១ លាននាក់ ចាប់ផ្តើមនៅម៉ោង ៩យប់ បានប្រែក្លាយឆ្នេរ Copacabana ទៅជាសមុទ្រនៃអ្នកគាំទ្រ ដោយបានបន្លឺឡើងនូវទស្សនីយភាពប្រវត្តិសាស្ត្រ ក្នុងទីតាំងបានរៀបចំនាពេលកន្លងមក។ ទន្ទឹមគ្នានោះ តារាចម្រៀង ម៉ាដូណា ទាក់ទាញអ្នកគាំទ្រត្រឹមតែ ១.៦ លាននាក់ ក្នុងប្រគំតន្រ្តីចុងក្រោយរបស់នាងឈ្មោះថា Celebration នៅខែឧសភា ឆ្នាំ ២០២៤ ខណៈដែលក្រុម The Rolling Stones ទាក់ទាញបាន ១.៥ លាននាក់ ក្នុងឆ្នាំ ២០០៦ ប៉ុណ្ណោះ។
ទោះយ៉ាងណា នេះក៏មិនមែនជារឿងចម្លែកដែលការប្រគំតន្រ្តីរបស់់ Lady Gaga ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ។ ដូចដែលទស្សនិកជនធ្លាប់ដឹងស្រាប់ហើយថា ទំនាក់ទំនងរបស់នាងជាមួយអ្នកគាំទ្រប្រេស៊ីល ដែលត្រូវបានគេហៅថា «Little Monsters» តែងតែបង្ហាញយ៉ាងពេញទំហឹងនៅបណ្ដាញអ៉ីនធឺណិត។
មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានចែករំលែកឃ្លីបនៃទម្លាប់រាំដ៏មានថាមពលខ្ពស់របស់ Gaga និងបទចម្រៀងរំជួលចិត្ត ដោយក្នុងនោះមានតែកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្នកបញ្ចេញមតិខ្លះបានលើឡើងថា ការប្រគំតន្ត្រីមួយនេះប្រៀបទៅនឹងព្រឹត្តិការណ៍ Copacabana កន្លងមក ដូចជាកម្មវិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ ១៩៩៤ របស់តារាចម្រៀង Rod Stewart ដែលបានទាក់ទាញអ្នកចូលរួមចំនួន ៤.២ លាននាក់ ហើយចំណែក Gaga នៅតែអាចទាក់ទាញទស្សនិកជនទូទាំងពិភពលោក បើទោះជានាងឈានចូលដលវ័យជ្រេហើយក្ដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា