ព័ត៌មានជាតិ
ដំណាំដំឡូងមីកសិករ រំពឹងទទួលផលឡើងវិញ ក្រោយមានភ្លៀងធ្លាក់បន្តបន្ទាប់
ប្រជាកសិករនៅស្រុកបាណន់ ខេត្តបាត់ដំបងបានអះអាងថា ដំណាំដំឡូងមីដែលពួកគាត់បានដាំដុះរំពឹងនឹងទទួលបានផល ស្របពេលមានធ្លាក់ភ្លៀងផ្ទួនៗយ៉ាងជោគជាំ។
កសិករបានបញ្ជាក់ថា ពេលនេះដំណាំដំឡូងមីបានលូតលាស់ល្អវិញ ដោយសារតែមានភ្លៀងធ្លាក់ បើទោះបីទឹកភ្លៀងដែលធ្លាក់នោះមានកម្រិតតិចតូចក៏ដោយ។

រយះពេលប្រឈមរលកកម្តៅ ដំឡូងមីរបស់ លោក ឈៀង សារុំ រួមជាមួយកសិករផ្សេងទៀត នៅក្នុងភូមិសាស្ត្រភូមិទួល និងភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្វិតបណ្តើរៗ ដែលធ្វើឲ្យពួកគាត់ប្រឈមខាតបង់ថវិការសម្រាប់ត្រៀមនឹងដាំជាលើកទីពីរ។
យ៉ាងណាមិញ លោក ឈៀង សារុំ បានប្រាប់កម្ពុជាថ្មីថា ការព្រួយបារម្ភបានធូរស្បើយវិញ ដោយសារតែប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ ធ្វើឲ្យដើមកូនដំឡូងបានលូតលាស់ឡើងវិញ ដែលរំពឹងនឹងអាចលូតលាស់បានល្អរហូតដល់ពេលប្រមូលផល។
មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង កន្លងទៅបានណែនាំកុំឲ្យកសិករត្រូវដាំដុះដំឡូងមីចន្លោះពីដើមខែមេសា ដល់ដើមខែឧសភា តាមទម្លាប់នោះ ដែលងាយនឹងប្រឈមក្នុងការខូចខាត។ កសិករបើចង់ដាំត្រូវធ្វើឡើងចាប់ពីពាក់កណ្តាលខែឧសភា ទើបការប្រឈមមានកម្រិតតិតួចបំផុត៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


