Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលវាយប្រហារអាកាសយានដ្ឋានសំខាន់របស់យេម៉ែន ដើម្បី​សងសឹកក្រុម​ហ៊ូធី

បានផុស

នៅ

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានអន្តរជាតិ​សាណា​ របស់ប្រទេសយេម៉ែនកាលពីថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២៥ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយ​មីស៊ីល​បាលិស្ទិក​របស់​ក្រុមឧទ្ទាម​ហ៊ូធី ដែលបាន​​បាញ់​នៅជិតអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែលកាលពីពីរថ្ងៃមុន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា ការវាយប្រហារបាន​កំណត់​គោល​ដៅ​លើ​ផ្លូវ​ហោះហើរ​របស់អាកាសយានដ្ឋាន បំផ្លាញយន្តហោះ​របស់​ Yemenia Airways ចំនួនបី​គ្រឿង និងបានកំណត់គោលដៅលើមូលដ្ឋាន​ទ័ព​អាកាស al-Dailami ដែលនៅជាប់នឹងអាកាសយានដ្ឋាន។ លើសពីនេះទៀត រោងចក្រថាមពលនៅក្នុងទីក្រុង​សាណា និងទីក្រុង​កំពង់ផែ Hodeidah នៃសមុទ្រក្រហម ក៏​ត្រូវបានវាយប្រហារ​ផង​ដែរ ក្នុងគោលបំណងបង្អាក់សមត្ថភាពប្រតិបត្តិការរបស់​ក្រុម​ហ៊ូធី។

យោធាអ៊ីស្រាអែល បាននិយាយថា អាកាសយានដ្ឋាននេះគឺជា «មជ្ឈមណ្ឌលកណ្តាលសម្រាប់របបភេរវករ​ហ៊ូធី ដើម្បី​ដោះដូរ​អាវុធ និងប្រតិបត្តិការ»។

យោងតាមទូរទស្សន៍ Al-Masirah របស់​​ក្រុម​ហ៊ូធី មនុស្សបីនាក់បានស្លាប់នៅក្នុងការវាយប្រហារចុងក្រោយ​​​របស់អ៊ីស្រាអែល។ ​​ហ៊ូធី ដែលជាក្រុម​មាន​ការ​គាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាសងសឹក និងបន្តបង្ហាញការគាំទ្រចំពោះ​ប៉ាឡេស្ទីន​​នៅ​តំបន់ហ្គាហ្សា ចំពេលមានជម្លោះដែលកំពុងបន្ត​ជាមួយ​អ៊ីស្រាអែល។

ក្រុម​ហ៊ូធី បាន​​​លើក​ឡើង​ថា៖ «ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងនឹងបន្ត ហើយការគាំទ្រពីយេម៉ែនចំពោះប៉ាឡេស្ទីននឹងបញ្ឈប់​ លុះ​ត្រា​ណា​តែ​​ការឈ្លានពាន និងការឡោមព័ទ្ធប្រឆាំងនឹងហ្គាហ្សា​ត្រូវ​បាន​បញ្ចប់»៕

(រូបថត៖ Reuters)
(រូបថត៖ SABA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចធិបតី៖ កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Wordទៀត

សុខភាព១៩ ម៉ោង មុន

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីសាស្រ្តរករោគសញ្ញា និងវិធីការពារជំងឺមហារីក

សុខភាព១៥ ម៉ោង មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន៖ រុស្ស៊ី​បំពាន​បទ​ឈប់បាញ់​ខ្លួន​ឯង ដោយ​វាយ​ប្រហារ​២២០​លើក​ក្នុង​រយៈពេល​២៤​ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម