ព័ត៌មានជាតិ
ភ្លៀងធ្លាក់ជាច្រើនមេ ធ្វើឱ្យផ្កាត្របែកព្រៃ និងផ្កាស្រឡៅបញ្ចេញពណ៌ដ៏ស្រស់បំព្រង នៅតាមជួរដងភ្នំខេត្តមណ្ឌលគិរី
ចាប់ពីដើមខែឧសភា ឆ្នាំ២០២៥ ក្រោយភ្លៀងធ្លាក់ជាច្រើនតាមតំបន់ជួរភ្នំ ធ្វើឱ្យព្រៃឈើធនធានធម្មជាតិ និងរុក្ខជាតិជាច្រើនប្រភេទរីកលូតលាស់ ហើយបានបញ្ចេញផ្កាយ៉ាងស្រស់ស្អាត ដែលជាការទាក់ភ្នែកភ្ញៀវទេសចរ ដែលបានឆ្លងកាត់និងមកកម្សាន្តក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

អ្នកធ្វើដំណើរតាមមធ្យោបាយគ្រប់ប្រភេទតែងតែ សង្កេតឃើញមានផ្កាលូតលាស់យ៉ាងស្រស់ស្អាតពីស្រុកកែវសីមាឆ្ពោះមកក្រុងសែនមនោរម្យ និងពីក្រុងសែនមនោរម្យឆ្ពោះទៅស្រុកកោះញែក ហើយកន្លែងដែលគយគន់ឃើញទេសភាពព្រៃភ្នំ និងផ្កាចម្រុះគ្រប់ប្រភេទនោះ គឺនៅចំណុចភ្នំបាយឆៅ ដែលស្ថិតក្នុងសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
នៅទីនោះមានផ្កាពីរប្រភេទដែលជាការទាក់ទាញលេចធ្លោជាងគេបំផុតតាមតំបន់ព្រៃធម្មជាតិនោះ គឺជាប្រភេទផ្កាត្របែកព្រៃ និងផ្កាស្រឡៅដែលវាមានពណ៌ សលាយផ្កាឈូកដែលធ្វើឱ្យភ្ញៀវទេសចរទាក់ចិត្ដ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរី នារដូវនេះ៕




អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន