ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរស្រីៗត្រូវសុំច្បាប់ពាក់ស្បែកជើងកែង ពេលកម្សាន្តទីក្រុងឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ា
ទីក្រុងឆ្នេរសមុទ្រ Carmel-by-the-Sea នៅលើឧបទ្វីប Monterey នៃរដ្ឋកាលីហ្វ័រញ៉ា មានភាពល្បីល្បាញដោយសារតម្រូវឲ្យភ្ញៀវទេសចរត្រូវតែមានលិខិតអនុញ្ញាតជាផ្លូវការបញ្ជាក់ពីការអនុញ្ញត«ពាក់ស្បែកជើងកែងខ្ពស់ជាងពីរអ៊ីញ» ដើម្បីដើរដោយស្របច្បាប់។

ការអនុញ្ញាតឲ្យពាក់ស្បែកជើងកែងខ្ពស់ដ៏ល្បីនៅក្នុងទីក្រុង Carmel-by-the-Sea ស្តាប់ទៅដូចជារឿងកំប្លែង ប៉ុន្តែវាជាច្បាប់ដែលតម្រូវឲ្យភ្ញៀវទេសចរស្រីៗដែលមកកម្សាន្តត្រូវតែគោរពច្បាប់មួយនេះដាច់ខាត។ ប្រសិនបើស្បែកកែងជើងរបស់ពួកគេ មានកម្ពស់លើសពី ២អ៊ីញនោះ និងមានផ្ទៃទ្រនាប់តិចជាងមួយអ៊ីញការ៉េ ហើយ វាជាការខុសច្បាប់ ក្នុងការពាក់វានៅទីសាធារណៈ ដោយមិនបានទទួលការអនុញ្ញាតពីសាលាក្រុងជាមុនទេនោះ។
ការអនុញ្ញាតនេះបានចេញដោយមិនគិតថ្លៃសេវាពីភ្ញៀវទេសចរឡើយ និងត្រូវបានចុះហត្ថលេខាដោយស្មៀនក្រុងម្នាក់ដែលបំពេញកាតព្វកិច្ច។ អ្នកទស្សនាជាច្រើនទទួលបានវា ដោយគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ ទោះបីជាពួកគេមិនមានគម្រោងដើរពាកស្បែកជើងកែងក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់ក្នុងការពាក់ស្បែកជើងខ្ពស់នៅទីសាធារណៈនៅតាមដងផ្លូវនៃទីក្រុង Carmel-by-the-Sea ត្រូវបានអនុម័តចាប់តាំងពីឆ្នាំ ១៩៦៣ តាមសំណើរបស់មេធាវីទីក្រុង។ វាជារឿងចម្លែកផ្លូវច្បាប់កាលពីពេលនោះដែរ ប៉ុន្តែវាមានគោលបំណងជាក់លាក់ដែលនៅមានសុពលភាពរហូតដល់សព្វថ្ងៃ។ ជាពិសេសការធ្វើច្បាប់នេះឡើងមក គឺដើម្បីភ្ញៀវទេចរតែប៉ុណ្ណោះ។ នៅពេលពេលដែលដើមឈើដុះលូតលាស់ ឫសរបស់វាក៏រុញច្រានចិញ្ចើមផ្លូវបេតុង និងបង្កគ្រោះថ្នាក់ដល់ការរអិល។ ចិញ្ចើមផ្លូវមិនស្មើគ្នា និងស្បែកជើងកែងចោតតូចចង្អៀត អាចបង្កបញ្ហាដលអ្នកមកកម្សាន្តនៅទីក្រុងមួយនេះ។
ជាក់ស្តែង មេធាវីសាលាក្រុងបានចាត់ទុកថា ហានិភ័យនៃការហានិភ័យនៃការរអិលមានកម្រិតខ្ពស់ ទើបលោកស្នើឲ្យអនុវត្តលិខិតអនុញ្ញាត ដើម្បីការពារប្រជាពលរដ្ឋពីការប្តឹងក្រុង ក្នុងករណីគ្រោះថ្នាក់។ ប៉ូលិសមិនដែលអនុវត្តច្បាប់មិនធម្មតានេះទេ ប៉ុន្តែប្រសិនបើអ្នកដួលពេលពាក់ស្បែកជើងកែងជើងខ្ពស់ជាងពីរអ៊ីញដែលមានផ្ទៃទ្រនាប់តិចជាងមួយអ៊ីញការ៉េ អ្នកក៏មិនអាចប្តឹងសាលាក្រុងដែរ។
គួរឲ្យចាប់អារម្មណ៍ រហូតដល់ប៉ុន្មានឆ្នាំមុន Carmel-by-the-Sea ក៏មានច្បាប់ហាមប្រាមការទទួលទានការ៉េមក្នុងដែនកំណត់ទីប្រជុំជន ដោយសារតែបារម្ភពីចិញ្ចើមផ្លូវស្អិត។ ជាក់ស្តែង ទីក្រុងមានការព្រួយបារម្ភជាយូរមកហើយក្នុងការទទួលបានការប្តឹងដោយហេតុផលចម្លែកៗបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


