ព័ត៌មានជាតិ
កម្មវិធីរដ្ឋបាលឌីជីថលប្រកាសឲ្យប្រើប្រាស់ ជំរុញភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា
ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin) ជំហានទី២ កម្មវិធី CHAKRA STEM APP នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំមេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ការដាក់ចេញរដ្ឋបាលឌីជីថល បានកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យរបស់ក្រសួងបរិស្ថាននេះ គឺផ្តើមចេញពីមនុស្សទៅឌីជីថល ហើយឌីជីថលនឹងបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រួលការគ្រប់គ្រងឯកសារ និងលំហូរការងារ។ ធានាបានតម្លាភាព និងគណនេយ្យភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកត់ត្រារាល់សកម្មភាព។ ជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ និងជាមជ្ឈមណ្ឌលកណ្តាល។ រួមទាំងការបង្កើតបរិយាកាសការងារបែបឌីជីថល ឆ្ពោះទៅរកស្ថាប័នទំនើប។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថល បានប្រព្រឹត្តទៅជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដែលក្រសួងបរិស្ថានតំណាងដោយលោក ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការ STEM កម្ពុជា ដែលបានសហការ និងរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ដោយចីរភាព តាមរយៈបេសកកម្ម ៣ចម្បងគឺ ១.បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ និងទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
បើតាមប្រសាសន៍របស់ លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ អង្គការ STEM បង្កើតឡើងអស់រយៈពេល ១៨ ឆ្នាំកន្លងមកហើយ ដែលផ្តោតលើសសរស្តម្ភសំខាន់ ៤ រួមមាន៖ ១)បច្ចេកវិទ្យា ២)វិស្វកម្ម ៣)វិទ្យាសាស្ត្រ និង៤)គណិតវិទ្យា។
យ៉ាងណាមិញការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ជួយដល់វិស័យបរិស្ថានគឺជាសកម្មភាពអាទិភាពរបស់STEM តាមរយះការបង្កើតកម្មវិធី CHAKRA STEM APP ។ លោកជំទាវបានបន្ថែមថា កិច្ចសហប្រតិបត្តិការនាពេលនេះ ពិតជាមានអត្ថន័យយ៉ាងធំធេងក្នុងការជំរុញការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងការបង្កើន ភាពបៃតងរបស់ភពផែនដី និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះ ទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ កម្មវិធី CHAKRA STEM APP នឹងជួយសម្រួល និងផ្តល់ភាពងាយស្រួល ដល់ការតាមដាន និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយប្រសិទ្ធភាព៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


