សេដ្ឋកិច្ច
កម្ពុជា-អាមេរិក ឯកភាពជួបចរចារជុំទី២ លើបញ្ហាពន្ធបដិការចាប់ពីថ្ងៃទី ៤-៦ មិថុនា
ថ្នាក់ដឹកនាំកម្ពុជា-អាមេរិកនឹងជួបប្រជុំចរចារជុំទី២ ជុំវិញពន្ធបដិការរវាងកម្ពុជា-អាមេរិក នៅថ្ងៃទី ០៤-៦ ខែមិថុនា ឆ្នាំ ២០២៥។
កាលពីថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំចរចាជុំទី១ ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុងចំណោមបណ្ដាប្រទេស ដែលបានសម្ដែងនូវសុឆន្ទៈរបស់ខ្លួនមុនគេទៅកាន់សហរដ្ឋអាមេរិកនោះគឺ កម្ពុជា។
លោកបន្តថា មានការកត់សម្គាល់ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងកាយវិការសុឆន្ទៈ ដែលកម្ពុជាបញ្ចុះពន្ធទំនិញអាមេរិកនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
លោក ប៉ែន សុវិជាតិ បន្ថែមថា៖ «នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក(WTO) ប្រព័ន្ធពហុនិយម មានការកំណត់ពន្ធអត្រាអតិបរមា និងអត្រាអប្បបរមា។ ជាការពិតណាស់ Applied Rate របស់យើង វាខ្ពស់ជាងនេះ វាមិនមែត្រឹមប៉ុណ្ណេះទេ អញ្ចឹងកាយវិកាសុឆន្ទៈ ដែលទាបជាង Applied Rate នេះ ជាការសម្ដែងនូវ កាយវិកាល្អមួយសម្រាប់ធ្វើការសម្របសម្រួលជាមួយភាគីអាមេរិក។ ទី២ យើងទៅផ្លូវការម្ដង ប៉ុន្តែមុនដែលទៅផ្លូវការនោះ គឺមានការចរចារ មានការជជែកគ្នា តាមប្រព័ន្ធវីដេអូ ២ ដង ដើម្បីរៀបចំសេនារីយោ រៀបចំឆាករៀងខ្លួន ស្ទង់មើលថាតើភាគីអាមេរិកចង់បានអី យើងអាចនឹងធ្វើអី គឺថាមានការរៀបចំខ្លួនរបៀបនេះ ២ ដង មុននឹងទៅម្ដង»។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា នឹងមានការទៅចរចាម្ដងទៀត នៅថ្ងៃទី ៤-៦ ខែមិថុនា ឆ្នាំ ២០២៥ ខណៈលោកមិនអាចបង្ហាញលទ្ធផលចរចាជុំទី១ បាននៅឡើយទេ ដោយសារកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា។
បើតាមលោក ប៉ែន សុវិជាតិ ការចរចាជុំទី២ នេះ នឹងអាចមានលទ្ធផលមួយចំនួនទៀត ខណៈជុំទី១ រាជរដ្ឋាភិបាលក៏បានបង្ហាញតែត្រឹមលទ្ធផលជាវិជ្ជមានតែ មិនបង្ហាញលម្អិតថា បានលើកអ្វី ឬក៏ទទួលបានអ្វីខ្លះដែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ២០ ម៉ោង ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច