ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងចរចាពន្ធជុំទី៣ ជាមួយអាមេរិក នៅសប្ដាហ៍ក្រោយ
ក្រសួងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងវៀតណាម នឹងរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មីទី៣ នៅចុងសប្តាហ៍ក្រោយ បន្ទាប់ពីរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនឯកសារឆ្លើយតបទៅនឹងសំណើពាណិជ្ជកម្មរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងមិនបាននិយាយពីថ្ងៃ ឬទីកន្លែងជាក់លាក់សម្រាប់ការចរចានៅឡើយទេ ខណៈពេលផុតកំណត់នៃការពន្យារពេលពន្ធគយបដិការ ៩០ ថ្ងៃ ខិតកាន់តែជិតដល់ ដោយវៀតណាមប្រឈមនឹងអត្រាពន្ធខ្ពស់ ៤៦ ភាគរយ ប្រសិនបើការចរចាមិនបានសម្រេច។
សេចក្តីថ្លែងការណ៍នេះ ចេញផ្សាយឡើងក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងតំណាងសភាពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ។

វាក៏ចេញផ្សាយផងដែរ ក្រោយសហរដ្ឋអាមេរិកបានបញ្ជូនសំណើដ៏ «វែងអន្លាយ និងតឹងតែង» ទៅវៀតណាម រួមទាំងសំណើសុំឱ្យវៀតណាមកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើម និងសមាសធាតុពីចិន សម្រាប់ផលិតកម្មក្នុងស្រុករបស់ខ្លួន។ មន្រ្តីវៀតណាមនិយាយថា រដ្ឋាភិបាលបានផ្ញើឯកសារឆ្លើយតបទៅវិញហើយ ប៉ុន្តែមិនបានបញ្ជាក់ថាមានអ្វីខ្លះនោះទេ។
គួរគូសបញ្ជាក់ថា វៀតណាមដែលមានអតិរេកពាណិជ្ជកម្មប្រមាណ ១២៣,៥ ប៊ីលានដុល្លារ ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក សម្រាប់ការនាំចេញរបស់ខ្លួន។ កន្លងមក ដើម្បីជាផ្នែកមួយនៃការចរចាពន្ធជាមួយរដ្ឋបាល ត្រាំ វៀតណាមបានបង្រ្កាបលើទំនិញដែលយកវៀតណាមធ្វើជាផ្លូវនាំចេញទៅអាមេរិក ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក និងការបន្ថយរបាំងពាណិជ្ជកម្មសម្រាប់ទំនិញអាមេរិកជាដើម៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


