កីឡា
ចំណង់ចំណូលចិត្ត៦យ៉ាង របស់ស្តេចឃ្លេក្នុងទ្រុងជប៉ុន Shinya Aoki
អ្នកលេងក្បាច់គុនជប៉ុន Shinya Aoki ត្រូវបានគេចាត់ទុកជាកំពូលកីឡាករគុនចម្រុះ ដែលមានជំនាញដ៏សំបូរកម្រិតពិភពលោក។

កីឡាករជប៉ុនអាយុ៣៧ឆ្នាំនេះបានបង្ហាញជំនាញក្រោមម្រិតពិភពលោក និងជំនាញឃ្លេដៃគូឲ្យចុះចាញ់ដ៏អស្ចារ្យដើម្បីបង្កើតស្ថិតិប្រកួតឈ្នះ៤៦ដង ចាញ់៩ដង និងមោឃៈ១ដងដែលស្ទើរតែពេញមួយជីវិតហើយដែលរូបគេប្រឡូកក្នុងវិស័យគុនចម្រុះ។

រូបគេត្រូវឡើងសង្វៀនទល់នឹងជើងខ្លាំងអាមេរិកមិនដែលស្គាល់ពាក្យចាញ់ Northcutt នៅថ្ងៃពុធ ទី២៨ ខែមេសា ខាងមុខនេះនៅព្រឹត្តិការណ៍ពិសេស ONE on TNT IV។
អ្នកគាំទ្រស្ទើរទូទាំងពិភពលោកហើយបានឃើញពីជំនាញរបស់ Shinya Aoki បានបង្ហាញនៅលើសង្វៀន ប៉ុន្តែនៅមានរឿងរ៉ាវមួយចំនួនស្ថិតនៅពីក្រោយជីវិតរបស់គេដែលអ្នកគាំទ្រប្រហែលជាមិនទាន់ដឹង។ ថ្ងៃនេះមកស្វែងយល់ចំណង់ចំណូល៦យ៉ាងរបស់ស្តេចឃ្លេក្នុងទ្រុង។
ទី១៖ ចូលចិត្តសំឡការី
សំឡការរីប្រហែលជាមានប្រភពដើមពីប្រទេសជប៉ុន ប៉ុន្តែពេញនិយមណាស់នៅប្រទេសជប៉ុន។ Aoki ចូលចិត្តញាំការីណាស់។ ដោយការចូលចិត្ត រូបគេយ៉ាងហោចណាស់ក៏ញាំសំឡប្រភេទការី៣ដងក្នុងមួយសប្តាហ៍។

ទី២៖ ចូលចិត្តញាំការ៉ែម
បើនិយាយពីរឿងបង្អែមវិញ Aoki ចូលចិត្តតាំងពីក្មេងរហូតដល់អាយុ៣៧ឆ្នាំហើយក៏នៅតែមិនប្រែប្រួលដែរគឺ«ការ៉ែម»។ មិនថា នៅប្រទេសជប៉ុន ឬនៅក្រៅប្រទេសទេ រូបគេកម្រចោលការ៉ែមណាស់។ សូម្បីដើរតាមផ្លូវក៏កាន់ការ៉ែមដើរញាំដូចកូនក្មេងដែរ។ ជាទូទៅ រូបគេចូលចិត្តញាំការ៉ែមនៅពេលល្ងាច។

ទី៣៖ ចូលចិត្តទៅស៊ូណា
នៅប្រទេសជប៉ុន វាជារឿងធម្មតាសម្រាប់បុរសៗសម្រាកកាយ និងបន្ធូរអារម្មណ៍នៅកន្លែងស្ទីម និងស៊ូណា។ ជាក់ស្តែងអតីតអធិរាជសង្វៀនទម្ងន់ lightweight ក៏ចូលចិត្តទៅស៊ូណាញឹកញាប់ណាស់។ គាត់ចូលសម្ងំនៅស៊ូណារយៈពេលប្រហែលជា១២នាទី ហើយបន្ទាប់មកចូលត្រាំខ្លួនក្នុងទឹកត្រជាក់។ គាត់ធ្វើបែបនេះដដែលរយៈពេល៥ដង សម្រាប់ការទៅស៊ូណាម្តង។

ទី៤៖ មិនចូលចិត្តពិសាគ្រឿងស្រវឹង ឬជក់បារី
លោកអ្នកនឹងមិនមានឱកាសបានឃើញ Aoki កាន់កំប៉ុងស្រាបៀរ ឬក៏ជក់បារីទេ ពីព្រោះគាត់មិនពិសាគ្រឿងស្រវឹង និងជក់បារីឡើយ។ រហូតដល់វ័យ៣៧ឆ្នាំហើយក៏ដោយ ក៏គាត់រក្សាយកាយសម្បទាដ៏ស្អាត សង្ហា និងស្លីមដដែល។
ទី៥៖ ចូលចិត្តជិះកង់ក្នុងទីក្រុងតូក្យូ
បើលោកអ្នករស់នៅរដ្ឋធានីជប៉ុន ប្រហែលជាប្រទាស់ភ្នែកពេលណាមួយនឹងអតីតជើងឯកពិភពលោក ONE Lightweight ជាក់ជាមិនខានឡើយ។ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី និងស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ Aoki បានចាប់ផ្តើមជីវិតស្ទើរជុំវិញទីក្រុងតូក្យូ។

ទី៦៖ ចូលចិត្តប្រើបណ្តាញទំនាក់ទំនងសង្គម
ថ្វីបើជាកីឡាករគុនចម្រុះដ៏ល្បីល្បាញម្នាក់ ប៉ុន្តែរូបគេចូលចិត្តប្រើបណ្តាញទំនាក់ទំនងសង្គមណាស់។ រូបគេតែងតែប្រើ Twitter ឬ Instagram ជារៀងរាល់ថ្ងៃដែលបានចាត់ទុកសកម្មភាពរបស់ខ្លួនជាការកម្សាន្តអារម្មណ៍ និងទំនាក់ទំនងជាមួយអ្នកដទៃ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


