ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
យន្តហោះចម្បាំងអាមេរិក F-16, F-22 និង F-35 បានចាកចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ភាគខាងកើតចក្រភពអង់គ្លេសហើយ ក្នុងដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធជាមួយអ៊ីរ៉ង់។

ពាក់ព័ន្ធរឿងនេះ មន្ទីរបញ្ចកោណមិននិយាយអ្វីឡើយ ប៉ុន្តែ Reuters រាយការណ៍កាលពីថ្ងៃចន្ទថា អាមេរិកបានបញ្ជូនយន្តហោះចាក់ប្រេងទ្រង់ទ្រាយធំទៅកាន់មូលដ្ឋានអឺរ៉ុបរួចហើយ ដើម្បីប្រុងជើងការបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា ស្របពេលស្ថានការណ៍កំពុងក្តៅគគុក។
តាមពិតទៅ សហរដ្ឋអាមេរិកមានកម្លាំងយោធាដ៏ធំរួចទៅហើយនៅមជ្ឈិមបូព៌ា ពោលគឺមានកងទ័ពជិត ៥០ ០០០នាក់ រួមទាំងប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង និងនាវាចម្បាំងដែលអាចស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលរបស់សត្រូវ ផងដែរ។

ព័ត៌មានអំពីការចាកចេញរបស់យន្តហោះចម្បាំងនេះ កើតឡើងបន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ព្រមានឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យអ្នកវិភាគមួយចំនួនសន្និដ្ឋានថា សហរដ្ឋអាមេរិក ប្រហែលជាចូលធ្វើអន្តរាគមន៍ជួយអ៊ីស្រាអែល។
លោកត្រាំនិយាយថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។
ក្រោយមកមួយថ្ងៃ ប្រធានាធិបតីអាមេរិក បានតម្រូវឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយបង្ហោះសារបង្ហោះលើបណ្តាញសង្គម Truth Socialថា «ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ ក្នុងការបង្ហោះជាបន្តបន្ទាប់នោះ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះក៏លើកឡើងដែរថា «ឥឡូវ យើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់បានទាំងស្រុងហើយ»៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន