Connect with us

ព័ត៌មានជាតិ

ស្ពានឈើ ២ កន្លែង ក្នុងភូមិកាឡឹម របស់ជនជាតិដើមភាគតិច រងការបាក់ស្រុត មិនអាចដឹកដំណាំកសិផលលក់លើទីផ្សារ

បានផុស

នៅ

នៅ​រដូវវស្សា ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​ស្ពាន​ឈើ ២ កន្លែង ក្នុង​ភូមិ​កាឡឹម បាក់​ស្រុត មិន​អាច​ដឹក​ជញ្ជូន​ដំណាំ​កសិផល​ពី​ផ្ទះ​ទៅ​ចម្ការ ឬ ​ដឹក​ទៅ​លក់​នៅ​លើ​ទីផ្សារ​បាន​នោះ​ទេ ដោយសារ​ភ្លៀង​ខ្លាំង​មាន​ទឹក​ពេញ​អូរ ហូរ​ខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​មិន​អាច​បើក​គោយន្ត​ដឹក​ដំណាំ​ឆ្លងកាត់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ឈើ ២ កន្លែង បាក់​ស្រុត​នេះ ស្ថិត​នៅ​ភូមិ​កា​ឡឹម ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី។ ស្ពាន​ឈើ​នេះ ជនជាតិ​ដើម​ភាគតិច ឆ្លង​កាត់​ជាង ១ ពាន់​គ្រួសារ។ ការ​សាងសង់​ស្ពាន​នេះ ជា​ថវិកា​របស់​ឃុំ ហើយ​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ម៉ៅការ​ដេញថ្លៃ​បាន​ត្រឹម ១ ឆ្នាំ​កន្លះ ដោយ​ត្រូវ​ទឹក​ហូរ​នាំ​ដី​ក្រោម​ស្ពាន បណ្តាល​ឲ្យ​ផ្អៀង​មួយ​ចំហៀង។ ចំពោះ​ការ​បាក់​ស្រុត​ស្ពាន​ពាក់​កណ្ដាល​នេះ​ដែរ មិន​ទាន់​ត្រូវ​បាន​អ្នក​ម៉ៅការ​សាងសង់​ស្ពាន​នេះ​មក​ទទួល​ជួសជុល​នៅឡើយ​ទេ។

លោក សាក់ ខាំ​លឿន មេភូមិ បាន​ឲ្យ​ដឹង​ថា ស្ពាន​ក្នុង​ភូមិ​របស់​លោក​មាន ២ កន្លែង គឺ ស្ពាន​ដែល​ជនជាតិ​ដើម​ភាគតិច​ពិបាកធ្វើ​ដំណើរ​ដោយ​រង​ការ​ខូចខាត​ដោយសារ​ទឹកភ្លៀង និង​ស្ពាន​អូរ​កា​ឡឹម។ បច្ចុប្បន្ន លោក បាន​ស្នើសុំ​ឃុំ​ឲ្យ​ជួយ​ជួសជុល ប៉ុន្តែ​នៅ​មិន​ទាន់​ធ្វើ​នៅឡើយ។ ក្នុង​នោះ លោក ក៏​បាន​បិទ​មិន​ឲ្យ​គោយន្ត​ឆ្លងកាត់​នោះ​ទេ ពីព្រោះ​ខ្លាច​បាក់​ស្ពាន អនុញ្ញាត​ឲ្យ​តែ​ម៉ូតូ និង​ថ្មើរ​ជើង​ធ្វើដំណើរ ទម្រាំ​រួច​ខែវស្សា ទឹក​ស្រក បាន​កៀរគរ​គ្នា​ធ្វើ។

ក្នុង​នាម​លោក​ជា​មេភូមិ​តំណាង​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើដំណើរ​ស្ពាន​នេះ បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ឃុំ សូម​មេត្តា​ជួយ​ជ្រោមជ្រែង​កសាង​ស្ពាន​នេះ ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច នៅមុន​រដូវ​ប្រមូល​ផល​កសិកម្ម អាច​ដឹក​ទៅ​លក់​នៅ​លើ​ទីផ្សារ។

ដោយឡែក លោក ខាំ កាប៊ីន មេឃុំ​កា​ចូ​ន បាន​ប្រាប់​ដែរ​ថា ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ខាងលើ​ថា ក្រុមហ៊ុន​បាន​ដេញថ្លៃ​គម្រោង​ធ្វើ​ស្ពាន​នេះ តាម​កិច្ច​កុងត្រា​ក្រុមហ៊ុន​ថែទាំ​តែ​រយៈពេល ៦ ខែ​ប៉ុណ្ណោះ ចំណែក​ឃុំ​មិន​ទាន់​មាន​កញ្ចប់​ថវិកា​ធ្វើ​ស្ពាន​នេះ​នៅឡើយ។ ទោះបីជា​យ៉ាងណា​ក៏ដោយ លោក​បាន​គិតគូរ​ធ្វើ​សំណើ​ជួសជុល និង​ធ្វើ​ស្ពាន​នេះ​ជា​ថ្មី​ម្តង​ទៀត រង់ចាំ​ជួយ​ពី​ខាង​សប្បុរស​ដែរ ពីព្រោះ​ថវិកា​នៅ​មាន​កម្រិត ដោយ​មាន​គម្រោង​ធ្វើ​ផ្លូវលំ​ផ្សេងទៀត​អស់​ថវិកា​ច្រើន។ លោក​ថា ខែ​វស្សា​នេះ ភ្លៀង​ធ្លាក់​ញឹកញាប់ មាន​ទឹក​ហូរ​ខ្លាំង មិន​អាច​ជួសជុល​បាន​នោះ​ទេ។

គួរ​ជម្រាប​ថា ចំពោះ​ស្ពានឈើ​នៅ​តាម​អូរ​នានា​ខ្លះ​រង​ការ​ខូច​បាក់​ស្រុត ត្រូវ​ថែទាំ​ជួសជុល​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​រៀងរាល់​ឆ្នាំ៕

អត្ថបទ ៖ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

ស្ពានឈើ ២ កន្លែង ក្នុងភូមិកាឡឹម របស់ជនជាតិដើមភាគតិច រងការបាក់ស្រុត មិនអាចដឹកដំណាំកសិផលលក់លើទីផ្សារ

សេដ្ឋកិច្ច១២ នាទីutes មុន

ក្រុមហ៊ុន Total Energies របស់បារាំងបង្ហាញជំហរពង្រីកការវិនិយោគប្រេង និងឧស្ម័ន នៅកម្ពុជា

ជីវិតកម្សាន្ដ១៣ នាទីutes មុន

Paris Hilton ទិញផ្ទះមួយតម្លៃ ៦៣ លានដុល្លារ ពីមហាសេដ្ឋីចិន ក្រោយផ្ទះចាស់នៅ LA ឆេះខ្ទេចខ្ទី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិកើនឡើងថ្ងៃចន្ទនេះ​ ដោយការវាយប្រហារអ៊ីរ៉ង់របស់អាមេរិក​

កីឡា២២ នាទីutes មុន

សហព័ន្ធ​កីឡា​យូដូ​​ រំពឹង​ខ្ពស់​ឈ្នះ​មេដាយ​ជូន​មាតុភូមិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សកល​វិទ្យាល័យ​ពិភពលោក​

Sokha Hotels

ព័ត៌មានពេញនិយម