Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភាគីថៃ បិទមិនអនុញ្ញាតឲ្យម៉ូតូ និងរទេះអូសរបស់អាជីវករខ្មែរចេញចូលទេ(មានវីដេអូ)

បានផុស

នៅ

តាម​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ​ថា ជាបឋម ខាង​ទាហាន​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី ២៣ នេះ បាន​ជូនដំណឹង​មក​សមត្ថកិច្ច​កម្ពុជា​ប្រចាំ​ច្រក​ប៉ោយប៉ែត មិន​អនុញ្ញាត​ឲ្យ​មធ្យោបាយ​ធ្វើដំណើរ​ជា​ប្រភេទ​ម៉ូតូ រថយន្ត និង​រទេះ​របស់​កម្ពុជា ដែល​អាជីវករ​ខ្មែរ តែង​ប្រើ​ជា​មធ្យោបាយ​ចេញ​ចូល​ទៅ​ប្រកប​របរ​លក់ដូរ​នៅ​ផ្សារ​រុងគ្លឿ​ទេ តែ​ក្រោយមក ភ្លាមៗ ដោយ​មាន​ការ​សម្របសម្រួល​គ្នា ខាង​ថៃ បាន​អនុញ្ញាត​ឲ្យ​តែ​រថយន្ត​ចេញ​ចូល​តែប៉ុណ្ណោះ ចំណែក​ម៉ូតូ និង​រទេះ​អូស មិន​អោយ​ចេញ​ចូល​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលដែល​ភាគី​ថៃ នៃ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មិន​អនុញ្ញាត​ឲ្យ​ម៉ូតូ​កម្ពុជា​ចេញចូល​ដូចនេះ បន្ទាប់ពី​ខាង​កម្ពុជា​ដែល​មាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្អាក​ទាំងស្រុង​នូវ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ នៅ​ត្រឹម​ម៉ោង ១២ យប់ ថ្ងៃ​ទី ២២ ខែ​មិថុនា ២០២៥ តទៅ។ ម្យ៉ាងទៀត បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ បាន​ចុះផ្សាយ​ខុស​ពី​ការ​ពិត​ថា ប្រជាពលរដ្ឋ​កម្ពុជា​ក្រុង​ប៉ោយប៉ែត សម្រុក​ឆ្លងដែន​ចូល​ទៅ​ចាក់​ប្រេង​នៅ​ថៃ តាម​ច្រក​អន្តរជាតិ តែ​ការ​ពិត​ជា​រឿង​ធម្មតា​ដែល​អាជីវករ​ខ្មែរ​ចេញ​ចូល​ទៅ​ប្រកប​អាជីវកម្ម​ជា​ថៅកែ​លក់ដូរ​នៅ​ផ្សារ​ថៃ។

ដោយឡែក បើ​តាម លោក វ៉ាន់ ដារ៉ាន់ ប្រធាន​គណៈកម្មការ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា ខាង​ថៃ ចង់​បិទ ឬ​បើក​ស្រេច​តែ​ចិត្ត​ជា​ឯកតោភាគី មិន​ជូនដំណឹង​មុន​ឡើយ ដែល​ជា​ហេតុ​ពិបាក​នឹង​ធ្វើការ​ជាមួយគ្នា។ ចំពោះ​ការ​បិទ​មិន​ឲ្យ​ម៉ូតូ ឬ រថយន្ត ចូល​នៅ​ព្រឹក​នេះ ជាបឋម កម្ពុជា បាន​សម្រប​សម្រួល​រថយន្ត​ចេញចូល​ហើយ ហើយ​ក្រុម​ការងារ​ខាង​កម្ពុជា​កំពុង​បន្ត​និយាយ​គ្នា៕

អត្ថបទ ៖ អ ពៅ

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

ក្រសួងការពារជាតិ ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃជុំវិញនាំមនុស្សឡើងប្រាសាទតាមាន់ធំ ដោយបំពាន

ព័ត៌មានជាតិ២ នាទីutes មុន

ព្រឹកនេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភាគីថៃ បិទមិនអនុញ្ញាតឲ្យម៉ូតូ និងរទេះអូសរបស់អាជីវករខ្មែរចេញចូលទេ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​PTT ថា ខ្លួននឹង​បន្តរកស៊ីនៅកម្ពុជា ទោះបីទំនាក់ទំនងកម្ពុជា-ថៃតានតឹង

កីឡា២៧ នាទីutes មុន

អត្តពលិក និង​សិស្សានុសិស្ស​ ៥០០​នាក់​ចូល​រួម​ ទិវាអូឡាំពិក លើកទី ១៣១

ព័ត៌មានជាតិ៣១ នាទីutes មុន

ស្ពានឈើ ២ កន្លែង ក្នុងភូមិកាឡឹម របស់ជនជាតិដើមភាគតិច រងការបាក់ស្រុត មិនអាចដឹកដំណាំកសិផលលក់លើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម