ព័ត៌មានជាតិ
បន្លែ ផ្លែឈើ របស់កសិករថៃ ដែលធ្លាប់ឆ្លងចូលកម្ពុជាតាមច្រកខេត្តបាត់ដំបង ត្រូវបានដឹកត្រឡប់ចូលប្រទេសថៃវិញ
បច្ចុប្បន្ន ច្រកទ្វារតំបន់ និងច្រកទ្វារអន្តរជាតិ សរុបចំនួន ៥ ទីតាំង ស្ថិតនៅព្រំប្រទល់ខេត្តបាត់ដំបងជាមួយនឹងប្រទេសថៃ កំពុងធ្វើការរឹតបន្តឹង តាមអនុសាសន៍របស់ សម្ដេចតេជោ ដែលបានដាក់ឱសានវាទ គឺ ត្រូវហាមឃាត់ មិនអនុញ្ញាតឲ្យកសិករថៃដឹកបន្លែ និងផ្លែឈើ ចូលមកក្នុងទឹកដីកម្ពុជា ប្រសិនបើយោធាថៃមិនព្រមបើកច្រកជាធម្មតាឡើងវិញ។

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ច្រកទ្វារតំបន់ ៤០០ ក្នុងស្រុកសំឡូត ច្រកទ្វារតំបន់អូររំដួល ក្នុងស្រុកភ្នំព្រឹក ច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង និងច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន គឺនៅបើកដំណើរការចាប់ពីម៉ោង ៩ ព្រឹក និងបិទនៅម៉ោង ៤ ល្ងាច។ ដោយឡែក សម្រាប់ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ត្រូវបានបិទទាំងស្រុង ដោយបើកតែច្រកថ្មើរជើងតែប៉ុណ្ណោះ សម្រាប់ឲ្យពលករខ្មែរធ្វើដំណើរចូលមកកម្ពុជាវិញ។

បើទោះបីជាច្រកទាំងអស់នៅបើកដំណើរការជាធម្មតាក៏ដោយ ក៏មន្ត្រីជំនាញនៅទីនោះ បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើទំនិញនាំចូលមកកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទជាដាច់ខាត ដែលបញ្ហានេះធ្វើឲ្យកសិករថៃ និងឈ្មួញថៃមួយចំនួនដែលធ្លាប់រកស៊ីដឹកបន្លែផ្លែឈើចូលមកកម្ពុជាផង និងនាំឆ្លងកាត់ចូលទៅប្រទេសទី ៣ ផង តម្រូវបង្វែរទិសដៅចូលទៅក្នុងប្រទេសវិញ ដើម្បីរកទីផ្សារដោយខ្លួនឯង។

បច្ចុប្បន្នតាមការផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃមួយចំនួន បានលើកឡើងថា បច្ចុប្បន្ន បន្លែ និងផ្លែឈើ ដែលត្រូវបែរក្បាលចូលទៅក្នុងស្រុកវិញនោះ ធ្វើឲ្យកសិករថៃថ្ងួចថ្ងូរយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននៅតាមតំបន់មួយចំនួនក្បែរព្រំដែនកម្ពុជាគឺមានរថយន្តដឹកបន្លែផ្លែឈើនៅកកស្ទះជាច្រើនគ្រឿង។ រហូតមកទល់នឹងថ្ងៃនេះ ភាគីកម្ពុជា នៅតែបន្តត្រួតពិនិត្យយ៉ាងល្អិតល្អន់ ឯច្រកអន្តរជាតិដែលបិទទ្វារ គឺ នៅតែបន្តបិទរង់ចាំរហូតដល់មានបទបញ្ជាជាថ្មី៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


