Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក​ណាតូ​​យល់​ព្រម​ដំឡើង​ចំណាយ​យោធាដល់ ៥% លើកលែង​តែ​អេស្ប៉ាញ

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០២៥ រដ្ឋ​ជា​សមាជិក​អង្គការ​ណាតូ បានមូល​មតិ​គ្នា​ក្នុងការបង្កើនគោលដៅចំណាយការពាររួមរបស់សម្ព័ន្ធភាពដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅ​ឆ្នាំ​​២០៣៥​ខាង​មុខ ដែល​​ជា​ការកើនឡើង​ដ៏​បំផុតក្នុងការវិនិយោគយោធា គិត​ចាប់តាំង​ពី​សម័យ​សង្គ្រាមត្រជាក់ ដូច​អ្វី​ដែលបានទាមទារដោយប្រធានាធិបតីអាមេរិក។ យ៉ាង​ណា​មិញ ប្រទេសអេស្ប៉ាញបានច្រានចោល​នូវ​មហិច្ឆតា​នេះ ដោយលើកឡើងពីកង្វល់សេដ្ឋកិច្ចក្នុងស្រុក និងអាទិភាពនៃការចំណាយសង្គម។

លោក Pedro Sanchez (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាន​ប្រកាស​ថា លោកនឹងមិនប្តេជ្ញាតាមគោលដៅ ៥% នោះទេ តែ​ប្រទេស​របស់​លោក​នឹង​ចំណាយ​ត្រឹម​តែ ២,១% នៃ GDP ប៉ុណ្ណោះ ដើម្បី​បំពេញ​តាម​តម្រូវការ​យោធា​ស្នូល​របស់​ណាតូ។

លោក Sanchez បាននិយាយនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍អេស្ប៉ាញថា «យើងគោរពយ៉ាងពេញទំហឹងនូវបំណងប្រាថ្នាស្របច្បាប់របស់ប្រទេសផ្សេងទៀត ក្នុងការបង្កើនការវិនិយោគលើវិស័យការពារជាតិរបស់ពួកគេ ប៉ុន្តែយើងនឹងមិនធ្វើដូច្នេះទេ»។

លោក Sanchez បានអះអាងថា វាមិនចាំបាច់សម្រាប់ប្រទេសអេស្ប៉ាញក្នុងការបំពេញគោលដៅថ្មីនោះទេ ហើយការព្យាយាមធ្វើដូច្នេះនឹងមានន័យថាកាត់បន្ថយការចំណាយសង្គមយ៉ាងច្រើន ដូចជា ប្រាក់សោធនរដ្ឋ ឬការដំឡើងពន្ធ។

មន្ត្រីអង្គការណាតូ បានអន្ទះសារក្នុងការស្វែងរកការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍​រួម​នៃកិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តលើការចំណាយថ្មី មុនពេលកិច្ចប្រជុំ​កំពូល​ដែល​ត្រៀម​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​​សប្ដាហ៍​នេះ។ ប្រមុខ​អង្គការណាតូលោក Mark Rutte បានស្នើ​រដ្ឋ​ជា​សមាជិក​ឲ្យ​ឈានដល់គោលដៅ ដោយ​ជំរុញគោលដៅចំណាយការពារស្នូលរបស់ណាតូពី ២% ឡើង​ដល់ ៣,៥% និងចំណាយបន្ថែម ១,៥% លើ​កម្មវិធី​ពាក់ព័ន្ធដូចជា សន្តិសុខតាមអ៊ីនធឺណិត និងការសម្របសម្រួលផ្លូវ និងស្ពានសម្រាប់យានយន្តយោធា ជា​ដើម។

កន្លង​មក អេស្ប៉ាញ​ចំណាយ ១,២៤% នៃ GDP លើវិស័យការពារជាតិនៅឆ្នាំ​២០២៤ ឬប្រហែល ១៩,៨​ពាន់លានដុល្លារ ដែល​នេះ​ធ្វើ​ឲ្យ​អេស្ប៉ាញ​​ក្លាយជាអ្នកចំណាយទាបបំផុតក្នុងសម្ព័ន្ធ​ណាតូ។

ជំហររបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ អាច​បង្កើត​ជា​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលណាតូ​ជាមួយ​មេ​ដឹក​នាំ​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបជាញឹកញាប់ថាមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ហើយបានគំរាម​ថា​​នឹង​មិនការពារពួកគេ បើពួកគេមិនបំពេញតាម​ការ​កំណត់គោលដៅ​ចំណាយ​យោធា​។

កាលពីថ្ងៃសុក្រ​សប្ដាហ៍​មុន លោក ត្រាំ បាននិយាយថា អេស្ប៉ាញ​«ត្រូវតែបង់នូវអ្វីដែលអ្នកផ្សេងទៀតត្រូវបង់» ហើយ​អេស្ប៉ាញគឺ«​ល្បី​ឈ្មោះ​មិន​ល្អ»​សម្រាប់​ការ​ចំណាយ​ទាប​លើវិស័យការពារជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានស្នើ​ឲ្យ​អាមេរិក​មិន​ចាំបាច់​ត្រូវធ្វើតាមគោលដៅថ្មីនោះ​ឡើយ ព្រោះថា អាមេរិកបានចំណាយប្រាក់យ៉ាងច្រើនដើម្បីការពារទ្វីប​ទាំង​មូល​ក្នុងរយៈពេល​ជា​យូរ​មក​ហើយ។

បើ​យោង​តាម​អង្គការ​ណាតូ អាមេរិក​បានចំណាយប្រហែល ៣,១៩% នៃ GDP លើវិស័យការពារជាតិក្នុងឆ្នាំ​២០២៤៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

សមាជិក​ណាតូ​​យល់​ព្រម​ដំឡើង​ចំណាយ​យោធាដល់ ៥% លើកលែង​តែ​អេស្ប៉ាញ

កីឡា៣ នាទីutes មុន

ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង បង្ហាញ​ឯកសណ្ឋាន​ថ្មីម៉ាកល្បី​​ដ៏​ស្រស់ស្អាត

ព័ត៌មានជាតិ៥ នាទីutes មុន

លោក នេត សាវឿន៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចវែកចកទេ គឺត្រូវប្រើប្រាស់វិធានការ​យកចកចេញពីបឹង

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

បុរសចិនម្នាក់ កើតជំងឺបាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីឈប់ធ្វើការដើម្បីមើលថែកូន

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង១ ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងរយៈ ពេល៥ខែកន្លងមក

Sokha Hotels

ព័ត៌មានពេញនិយម